ហ៊ុន សែន ថា​បក្ស​សមរង្ស៊ី​លេង​ធម៌ក្ដៅ​ដល់​សមាជិក​ខ្លួនរឿងបោះ​ឆ្នោត

 

សម្ដេច នាយក រដ្ឋមន្ត្រី ហ៊ុន សែន

សម្ដេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​​លើក​ឡើង​ថា មេដឹកនាំ​គណបក្ស​សមរង្ស៊ី បាន​បង្ខំ​​សមាជិក​សមាជិកា​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​របស់​ខ្លួនឲ្យ​​បោះ​ឆ្នោត​ឲ្យ​បក្ស សម រង្ស៊ី។

ថ្លែង​នៅ​ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​ដល់​និស្សិត​បញ្ចប់​ការ​សិក្សា​របស់​វិទ្យាស្ថាន​វ៉ាន់ដា នៅ​ឯ​វិទ្យាស្ថាន​អប់រំ​នា​ថ្ងៃ​ទី​ ២៨ ធ្នូ ឆ្នាំ ​២០១១ នេះ សម្ដេច​នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា ការ​បង្ខំ​នេះ​មាន​រូបភាព​ដូច​ជា​​ដក​ទូរស័ព្ទ​ដៃ​ពី​សមាជិក និង​បង្ខំ​ឲ្យ​សមាជិក​សមាជិកា​ស្បថ​បញ្ជាក់​ភាព​ស្មោះ​ត្រង់​ជា​ដើម។

 

មន្ត្រី​គណបក្ស សម រង្ស៊ី មួយ​រូប​បាន​និយាយ​ថា ការ​ឲ្យ​សមាជិក​របស់​ខ្លួន​ស្មោះត្រង់​នឹង​បក្ស ហើយ​ស្បថស្បែ​ជូន​គណបក្ស​គឺ​ជា​រឿង​​ធម្មតា ហើយ​កិច្ចការ​នេះ​គណបក្ស​នយោបាយ​ណា​ក៏​ធ្វើ​ដែរ សូម្បី​តែ​គណបក្ស​ប្រជាជន​កម្ពុជា ក៏​ដូច​គ្នា។ ​​

សម្ដេច ហ៊ុន សែន ក៏​បាន​បង្ហើប​ឲ្យ​ដឹង​ដែរ​ថា នៅ​ក្នុង​យុទ្ធនាការ​បោះ​ឆ្នោត​កន្លង​មក​ក៏​មាន​មន្ត្រី​បក្ស​ប្រជាជន​កម្ពុជា​ខ្លះ​បាន​បង្ខំ​​សមាជិក​បក្ស​របស់​ខ្លួន​​ដែរ តែ​ត្រូវ​បាន​មន្ត្រី​ថ្នាក់​លើ​របស់​បក្ស​ប្រជាជន​កម្ពុជា​បាន​ចុះ​ទៅ​ណែនាំ​​​មន្ត្រី​មូលដ្ឋាន​នៅ​តាម​​ភូមិ​ឃុំ​​ឲ្យ​ឈប់​ធ្វើ​បែប​នោះ៕

Related Articles

Back to top button
Close
Close