ពលរដ្ឋ​​តំបន់​​បឹងក​ក់​​២២​​គ្រួសារ​​ប្រកាស​​ឈប់​​តវ៉ា​​ក្រោយ​​ទទួល​​ប័ណ្ណ​កម្ម​សិទ្ធិ​

សារព័ត៌មាន​ Cambodia News/

​ភ្នំពេញ (២៨ ធ្នូ ២០១៧) ៖ លោក មាន ចាន់​យ៉ា​ដា អភិបាលរង​រាជធានី​ភ្នំពេញ តំណាង​លោក ឃួ​ង ស្រេង អភិបាល​រាជធានី រួមជាមួយ​សហការី និង​មន្ត្រី​ជំនាញ នៅ​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០១៧​នេះ បាន​ជួប​សំណេះ សំ​ណា​ល និង​ចែក​ប័ណ្ណកម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ​២២​គ្រួសារ នៅ​តំបន់​បឹងកក់​ក្នុងភូមិ​២២ សង្កាត់​ស្រះចក ខណ្ឌដូនពេញ ។

បន្ទាប់ពី​ទទួលបាន​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី ស្របច្បាប់​នោះ ប្រជាពលរដ្ឋ​ទាំង​២២​គ្រួសារ​បានប្រកាសថា ពួកគាត់​នឹង​ឈប់​តវ៉ា​តាម​ដងផ្លូវ សាធារណៈ​ទៀតហើយ ។​

​លោក មាន ចាន់​យ៉ា​ដា បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា ដូច​អ្វីដែល​យើង​បានដឹង​រួចមកហើយ​ថា បញ្ហា​បឹងកក់ គឺជា​បញ្ហា​ស្មុគស្មាញ ពិបាក​ដោះស្រាយ​បំផុត ព្រោះ​វា​មិន​ត្រឹមតែ​ជា​បញ្ហា​បច្ចេក ទេស​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​លាយ​លំ​ជាមួយនឹង​ច​រិ​ក​នយោបាយ ដែលមាន​ការគាំទ្រ​ពី​ក្រុម​មាន និន្នាការ ប្រឆាំង​មួយចំនួន​តូច ។​

​លោក មាន ចាន់​យ៉ា​ដា បាន​បញ្ជាក់ថា ការបែងចែក​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​នាពេល នេះ​ជា​សក្ខីភាព ជាក់ស្តែង និង​ជា​លទ្ធផល​ដែល​យើង​បាន​ប្រឹងប្រែង​រួមគ្នា ដោយ​ធ្វើការ​ប្រៀបធៀប​ទិដ្ឋភាព​អតីត កាល និង​បច្ចុប្បន្ន​នៃ​តំបន់​បឹងកក់ ក្នុងនោះ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​នៅ​សេសសល់​២២​គ្រួសារ បានទទួល​ប័ណ្ណកម្មសិទ្ធិ ដែលជា​សុវត្ថិភាព​នៃ​ការកាន់កាប់​ដីធ្លី ដោយ​ច្បាប់ ហើយក៏​មិនមែនជា ការកាន់កាប់​ខុសច្បាប់​ដូចពេលមុន​ឡើយ​៕

Related Articles

Back to top button
Close
Close