​កម្ទេច​មាន់​ជល់​ជិត​១០០​ក្បាល ដែល​បង្ក្រាបបាន​នៅ​ឃុំ​អរិយ​ក្សត្រ ស្រុក​ល្វាឯម

សារព័ត៌មាន​ Cambodia News/

កណ្ដាល (២៨ ធ្នូ ២០១៧) ៖ កាលពី​ម្សិលមិញ​នគរបាល​ខេត្តកណ្តាល​បាន​កម្ទេច​មាន់​ជល់​ចំនួន​៩២​ក្បាល ដែល​បង្ក្រាបបាន​នៅ​ឃុំ​អរិយ​ក្សត្រ ស្រុក​ល្វាឯម នាពេល​កន្លងទៅ ខណៈដែល​គេ​មិនដឹងថា ក្នុង​ចំនួន​អាគ​គ​ទាំង​៩២​ក្បាល​នោះ​ត្រូវបាន​គេ​លួច​ប្តូរ​ចំនួន​ប៉ុន្មាន​ក្បាល​នោះទេ ព្រោះ​អី​មាន់ពូជ​ខ្លះ​មានតម្លៃ​ជិត​ម៉ឺន​ដុល្លារ​ឯណោះ​។​

​យ៉ាងណាក៏ដោយ សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ការកម្ទេច​នេះ តាម​ដីកា​សម្រេច​របស់លោក ហុក វ៉ាន់​ធី​ណា ប្រធាន​សាលាដំបូង​ខេត្តកណ្តាល និង ជា​ចៅក្រម​ស៊ើបសួរ ព្រមទាំង​លោក ឯក ស៊ុន​រស្មី ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកណ្តាល ដើម្បី​បង្ការ​កុំ​ឱ្យមាន​បទល្មើស​កើតឡើង​ជាថ្មី និង ដើម្បី​ព​ន្លឿ​ន​នីតិវិធី​នៃ​ការ​ស៊ើបសួរ​ឱ្យបាន​ឆាប់រហ័ស គប្បី​ចៅក្រម​ស៊ើបសួរ​កម្ទេចចោល​នូវមាន់​ជល់​ចំនួន​៩២​ក្បាល​នេះ​ជាមុនសិន​៕

 

Related Articles

Back to top button
Close
Close