សាលារាជធានីភ្នំពេញបែងចែកភារកិច្ចតាមជំនាញរៀបចំពិធីបុណ្យឆ្លងឆ្នាំ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២៦ ធ្នូ ២០១៧) ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧នេះ បានកំណត់បែងចែកភារកិច្ចការពារសន្ដិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាពជូនប្រជាពលរដ្ឋ ក្នុងឱកាសរៀបចំពិធីបុណ្យឆ្លងឆ្នាំសកល២០១៧ ចូល២០១៨ នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ដ្រវត្តភ្នំ ។ ការកំណត់បែងចែកនោះត្រូវបានបង្ហាញនៅក្នុងលិខិតមួយច្បាប់របស់សាលារាជធានីភ្នំពេញ ចុះថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧នេះ ។
បើតាមលិខិតកំណត់បែងចែកភារកិច្ច របស់រដ្ឋបាលរាជធានីភ្នំពេញ បញ្ជាក់ថា ស្នងការដ្ឋាននគរបាលរាជធានី បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានី រដ្ឋបាលខណ្ឌដូនពេញ សហការជាមួយស្ថាប័នពាក់ព័ន្ធ ការពារសន្ដិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយ ចរាចរណ៍តាមដងផ្លូវ និងទីតាំងប្រារព្ធពិធី។
សូមមេត្តាអាននូវលិខិតកំណត់បែងចែកភារកិច្ចដូចខាងក្រោម ៖