ក្រុម​​អ្នក​យក​ព័ត៌​មាន​​ទូរទស្សន៍​​អប្សរា​​ជួប​​គ្រោះ​ថ្នាក់​​ចរាចរណ៍​​នៅ​​ស្រុក​​ព្រៃ​នប់​

សារព័ត៌មាន​ Cambodia News/

ព្រះ​សីហនុ (២៦ ធ្នូ ២០១៧) ៖ បុរស​៣​នាក់ និង​ស្ត្រី​ម្នាក់​បាន​រងរបួស​ស្រាល​ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​រវាង​រថយន្ត​HYUNDAI​បាន​បុក​ជាមួយ​រថយន្ត​NISSAN នៅវេលា​ម៉ោង​០៦ និង​២០​នាទី​ព្រឹក​ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២០១៧ លើផ្លូវ​ជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​១៩៩-២០០ នៅក្នុង​ភូមិ​អូរ​តាសេក ឃុំ​អូរ​ឧក​ញ្ញ៉ា​ហេង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។​

តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង រវាង រថយន្ត​១​គ្រឿង​ម៉ាក HYUNDAI ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​3A-5998 ដឹកទំនិញ មាន​ទិសដៅ​ពី​ខេត្ត​ព្រះសីហនុ ឆ្ពោះទៅ ភ្នំពេញ លុះដល់​ចំណុច​ខាងលើ​ក៏បាន​បុក​នឹង​រថយន្ត​១​គ្រឿង​ម៉ាក NISSAN ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2x-6815 ជិះ​គ្នា​ចំនួន​៤​នាក់​ស្រី​១​នាក់ (​ជា​បុគ្គលិក​ទូរទស្សន៍​អប្សរា​) ដែលមាន​ទិសដៅ​បញ្ច្រាសទិស​គ្នា​។

ប្រភព​ដដែល​បន្តទៀត​ថា គ្រោះថ្នាក់​នេះ​បណ្ដាល​ឲ្យ​រងរបួស​ស្រាល​មនុស្ស​ចំនួន​៤​នាក់​ស្រី​១​នាក់ បាន​បញ្ជូនទៅ​ព្យាបាល​នៅ​គ្លីនិក​លិ​គឹម​ឌី​វាលរេញ​។ ​បច្ចុប្បន្ន​វត្ថុតាង​រថ​យន្ត​ទាំង ២​គ្រឿង ត្រូវបាន​សមត្ថកិច្ច​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃនប់​រង់ចាំ​ការដោះស្រាយ​ទៅតាម​ផ្លូវច្បាប់​៕ ដោយ៖ សហការី​

1

 

 

 

Related Articles

Back to top button
Close
Close