ប្រព័ន្ធដឹកជញ្ជូនកម្ពុជាពិតជាមិនអន់ឡើយ បើគម្រោងគ្រាក់ៗទាំង១៥ បានបញ្ចប់
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២៦ ធ្នូ ២០១៧) ៖ ក្រសួងសាធារណការ និងដឹកជញ្ជូនបានប្រកាសពីគម្រោងគ្រាក់ៗទាំង ១៥ ដែលក្រសួងកំពុងអនុវត្តក្នុងការសាងសង់ផ្លូវជាតិ ផ្លូវល្បឿនលឿន និងគម្រោងដឹកជញ្ជូនតាមផ្លូវទឹក។ គម្រោងធំៗនានាដែលក្រសួងសាធារណការកំពុងអនុវត្តមានដូចជា៖
១) ផ្លូវក្រវ៉ាត់ក្រុងទី២ ពីមហាវិថី សហព័ន្ឋរុស្សុីដល់ផ្លូវជាតិលេខ២ កំពុងសាងសង់
២) ផ្លូវក្រវាត់ក្រុងទី៣ តភ្ជាប់ផ្លូវជាតិលេខ 1 , 2 , 3 , 4 និងលេខ 5 បានចរចារចប់ហើយ
៣)ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះស៊ីហនុ ចរចារចប់ហើយ និងនៅរងចាំចុះហត្ថលេខាអនុវត្តគម្រោង
(ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះស៊ីហនុ)
៤)ផ្លូវជាតិលេខ៥ ពីព្រែកក្តាម ទៅបាត់ដំបង ពង្រីកជា៤គន្លង បានដេញថ្លៃរួចហើយ
៥)ផ្លូវរថភ្លើងពីស្ថានីយ ទៅព្រលានយន្តហោះភ្នំពេញ កំពុងសាងសង់ បញ្ចប់ខែមីនា ឆ្នាំ២០១៨
៦)ផ្លូវរថភ្លើង ពីភ្នំពេញទៅប៉ោយប៉ែត កំពុងសាងសង់ បញ្ចប់ខែវិច្ឆិកា ឆ្នាំ២០១៨
៧)ផ្លូវជាតិលេខ៣ ពីភ្នំពេញដល់ថ្នល់បំបែក ពង្រីកជា៤គន្លង
៨)ផ្លូវជាតិលេខ១១ ពីអ្នកលឿង ដល់ថ្នល់ទទឹង(ផ្លូវជាតិលេខ៧)
៩)ស្ពានឆ្លងកាត់ទន្លេមេគង្គ-ស្ទឹងត្រង់ កំពុងសាងសង់
១០) ផ្លូវជាតិលេខ៥ ពីបាត់ដំបង ទៅសិរីសោភ័ណ ពង្រីកជា៤គន្លង កំពុងសាងសង់
១១) ផ្លូវល្បឿនលឿនភ្នំពេញ បាវិត កំពុងសិក្សាឡើងវិញ ដោយ JICA ជប៉ុន
១២) ផ្លូវរថភ្លើងអាកាស AGT នៅភ្នំពេញ កំពុងវាយតម្លៃដោយ JICA ជប៉ុន
(ផ្លូវរថភ្លើងអាកាស AGT នៅភ្នំពេញ)
១៣)កំពង់ផែទឹកជ្រៅខេត្តព្រះសីហនុ នឹងបញ្ចប់នៅឆ្នាំ២០២២
១៤)គម្រោងដឹកអ្នកដំណើរតាមផ្លូវទឹកនៅភ្នំពេញ កំពុងវាយតម្លៃ
១៥) គម្រោងផ្លូវពីបាត់ដំបង-កោះកុង បន្តទៅខេត្តព្រះសីហនុ កំពុងសិក្សា។
(គម្រោងផ្លូវពីបាត់ដំបង-កោះកុង)
គម្រោងទាំងអស់ខាងលើ លើកឡើងដោយឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីពេលថ្មីៗនេះ៕