ACU រៀបចំ​សិក្ខាសាលា​ក្រោមប្រធានបទ «​អ្នកសារព័ត៌មាន និង​ការប្រយុទ្ធប្រឆាំង​អំពើពុករលួយ​»

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (២៥ ធ្នូ ២០១៧) ៖ ​អង្គភាព​ប្រឆាំង​អំពើពុករលួយ (​អបព​) បានរៀបចំ​សិក្ខាសាលា​ក្រោម​ប្រធានបទ “​អ្នកសារព័ត៌មាន​និង​ការ​ប្រយុទ្ធ​ប្រឆាំង​​អំពើ​​ពុក​​​រលួយ​” រយៈពេល​មួយថ្ងៃ នៅ ថ្ងៃ​ច័ន្ទ ទី​២៥ ខែធ្នូ ឆ្នាំ​២០១៧ ចាប់ពី​ម៉ោង​៨:៣០ ព្រឹក នៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដោយមាន​​ការចូលរួម​ពី​អ្នកកាសែត​មកពី​អង្គភាព​ផ្សេងៗ មាន​អង្គភាព​កាសែត វេ​ប​សាយ វិទ្យុ ទូរទស្សន៍ និង​ក្លឹប សមាគម​អ្នកកាសែត​ផងដែរ​ ។

សិក្ខាសាលា​នេះ ក្រោម​អធិបតីភាព​លោក​ទេស រដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​។​

​ប្រធានបទ​ដែល​យកមក​ពិភាក្សា​រួមមាន និន្នាការ​សាកលលោក ឆន្ទៈ​នយោបាយ​របស់​កម្ពុជា ក្របខណ្ឌ​ច្បាប់ ក្របខណ្ឌ​ច្បាប់​ប្រឆាំង​​អំពើពុករលួយ ក្របខណ្ឌ​ស្ថាប័ន យុទ្ធសាស្ត្រ និង​ផែនការ​សកម្មភាព និង​វិធានការ​ប្រឆាំង​អំពើពុករលួយ​៕​

1

Related Articles

Back to top button
Close
Close