ដេនីខ្វាន់ ច្រណែននឹង មាស សុខសោភា
សារព័ត៌មាន Cambodia News/
កម្សាន្ត(២១ ធ្នូ ២០១៧) ៖ តាមរយៈឃ្លីបវីដេអូនៃឈុតក្រៅឆាកក្នុងការសម្ដែងMVថ្មី របស់កំពូលតារាចម្រៀងស្រីប្រចាំផលិតកម្មថោន កញ្ញា មាស សុខសោភា ត្រូវបានបង្ហោះផ្សព្វផ្សាយជាសាធារណៈនៅលើបណ្ដាញសង្គមហ្វេសប៊ុក ក៏ដូចជាសារព័ត៌មានមួយចំនួន បានបង្កការភ្ញាក់ផ្អើល និង ចាប់អារម្មណ៍ខ្លាំង ក្រោយពេលឃើញសកម្មភាពសម្ដែងស្ថិតក្នុងឈុតស្លៀកពាក់សិចស៊ីស្រើបស្រាល របស់នាង។
និយាយពីតារាសម្តែងស្រីកញ្ញា ដេននី ខ្វាន់ ដែលត្រូវបានក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម្រេចបិទផ្លូវសិល្បៈរយៈពេល១ឆ្នាំ ព្រោះតែការស្លៀកពាក់សិចស៊ីឯណោះវិញ ក៏បានលើកឡើងថា នេះ មាស សុខសោភាប្រសិនជាខ្លួននាងហ៊ានតែស្លៀកពាក់បែបនេះទៀតនោះ ច្បាស់ជាត្រូវក្រសួងផ្អាកសិល្បៈយ៉ាងហោចណាស់គឺ១ឆ្នាំទៀតជាមិនខាន ។
កញ្ញា ដេននី ខ្វាន់ បាននិយាយថា “…Idol របស់ខ្ញុំគាត់ស្លៀកប៉ុណ្ណឹង គឺវាមិនចម្លែកនោះទេ ព្រោះគាត់ស្លៀកថតនៅសមុទ្រហើយក៏ជាសិល្បៈក្នុងការសម្តែងយ៉ាងណា ក៏ខ្ញុំនៅតែស្រលាញ់ចូលចិត្ដគាត់ដដែលព្រោះមិនអាចវាយតម្លៃមនុស្ស ត្រឹមតែការស្លៀកពាក់នោះទេ…តែបើសិនជាឈុត ដែលគាត់ស្លៀកមកខ្ញុំជាអ្នកស្លៀកវិញច្បាស់ណាស់ប្រាកដជាត្រូវ ក្រសួងផ្អាកយ៉ាងតិចក៏មួយឆ្នាំទៀតដែរ…”៕