សម្តេច​តេ​ជោ ចង់​ឃើញ​​ប្រាក់​ចំណូល​មធ្យម​ក្នុង​ប្រជា​ពល​រដ្ឋ​​ម្នាក់ៗ ​មិន​​ជាង​​៣​​ពាន់​​ដុល្លារ​

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (២១ ធ្នូ ២០១៧) ៖ ​ថ្លែង​ទៅកាន់​កម្មករ និយោជិត ជាង​១​ម៉ឺន​នាក់ នៅ​ព្រឹក​ថ្ងៃទី​២០ ខែធ្នូ​  ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​មាន​ប្រសាសន៍​ថា​៖ «​ពូ​បានប្រកាស​រួច ហើយ និង​ឈរឈ្មោះ​ជា​នាយករដ្ឋមន្ត្រី មិនតិចជាង​១០​ឆ្នាំ​ទៀត ។ ពូ​ចង់ឃើញ​នូវ​សមិទ្ធផល​ទាំងឡាយ​ដែល​ពូ​​បាន​ខិតខំ​ធ្វើជា​មួយ​ឳ​ពុក​ម្តាយ ជីដូន​ជីតា របស់​ក្មួយៗ បង្កើតឡើង តើ​វា​ទៅដល់​ណា​។

សម្តេច​បន្ត​ថា ពូ​ចង់ឃើញ​អត្រា​នៃ​ភាពក្រីក្រ​របស់​ប្រទេស​នេះ ស្ថិតនៅ​ទាប​បំផុត​។ ពូ​ចង់ឃើញ​ប្រាក់ចំណូល​របស់​ប្រជាពលរដ្ឋ​ម្នាក់ មិន​ស្ថិត​នៅត្រឹម​១.៥០០​ដុល្លារ​ក្នុង​១​ឆ្នាំ ដូច​ថ្ងៃនេះ​ទេ ពូ​ល​ចង់​ឃើញថា នៅពេល​ពូ​ចាក​ចេញពី​តំណែង គឺ​ប្រាក់ចំណូល​របស់​ពលរ​ដ្ឋ​ម្នាក់ៗ​មិនតិចជាង ៣.០០០ ដុល្លារ​នៅទេ​» ទោះបី​មិនទាន់​គ្រប់គ្រាន់ តែបើ​ប្រៀបធៀប​ពី​ចំណុចសូន្យ គឺ​វា​ច្រើន​។​

​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី បាន​បន្តថា​៖ កម្មករ ស​ព្ធ​ថ្ងៃនេះ រកប្រាក់​ចំណូល​បាន​ច្រើនជាង​ប្រាក់​មធ្យមភាគ សម្រាប់​ពលរដ្ឋ​ម្នាក់ៗ ដោយ​ប្រាក់ចំណូល​របស់​កម្មក​រ​ម្នាក់ ស​ព្ធ​ថ្ងៃ មាន​ជាង ២.០០០ ដុល្លារ​ក្នុង​១​ឆ្នាំ គឺ​ច្រើនជាង​ការ​គណនា ដោយ​ក្រសួង​សេដ្ឋកិច្ច​និង​ហិ​រ​​ញ្ញ​វត្ថុ​។ សម្តេច​តេ​ជោ បាន​បន្តថា បើតាម​ការ​គណនា​រប​ស់​អង្គការសហប្រជាជាតិ បាន​កំណត់ថា អ្នក​ដែល​រស់នៅ​ក្រោម​បន្ទាត់ នៃ​ភាពក្រីក្រ គឺ​រកប្រាក់​ចំណូល បាន​ក្រោម ១,២៥ ដុល្លារ​អាមេរិក ក្នុង​១​ថ្ងៃ​។ ក៏ប៉ុន្តែ​ពលរដ្ឋ​កម្ពុជា សព្វថ្ងៃ​រកប្រាក់​ចំណូល​បាន​មិន​ទាប​​ជាង​៥ ដុល្លារ​អាមេរិក​ទេ ក្នុង​១​ថ្ងៃ ។ នេះ​បង្ហាញថា យើង​បាន​ស្ថិតនៅលើ​បន្ទាត់​នៃ​ភាពក្រីក្រ ដែល​ធ្វើ​ឲ្យ​ជីវភាព​របស់​កម្មករ​មាន​ភាព​​ប្រសើរឡើង៕

1
​ ​

Related Articles

Back to top button
Close
Close