​ការប្រើប្រាស់​ស៊ីម​ដែល​គ្មាន​ប្រភព​ច្បាស់លាស់​នឹង​ត្រូវ​បិទ​ការប្រើប្រាស់​តែម្តង

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (២១ ធ្នូ ២០១៧) ៖ ក្នុង​វេទិកា​សហគ្រាស​ខ្នាតតូច​និង​មធ្យម SME ដែល​រៀបចំឡើង​កាលពី​ថ្មីៗ​នេះឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​​​បាន​ឲ្យ​ដឹងថា បន្ទាប់ពី​ក្រសួង​បានចេញ​បទបញ្ជា​ឲ្យ​ប្រតិបត្តិការ​ទូរ​សព្ទ​ទាំងអស់ ត្រូវ​ធ្វើការ​រឹតបន្តឹង​ការលក់​ស៊ីម​តាម​ទីសាធារណៈ​​ដែល​មិនបាន​ចុះឈ្មោះ​ ត្រឹមត្រូវ ឃើញថា​ការចុះបញ្ជី​ស៊ីម​កាត​របស់​អ្នកប្រើប្រាស់​បាន​កើនឡើង​។​

ឯកឧត្តម​បន្តថា ដើម្បី​ឈានទៅ​សម្រេច​គោលដៅ ក្រសួង​នឹងធ្វើ​ការ​ជាមួយ​ប្រតិបត្តិ​ករ​ទូរ​សព្ទ​ទាំងអស់ រៀបចំ​ប្រព័ន្ធ​តាមដាន​រាល់​ការប្រើប្រាស់​ស៊ីម​ដែល​គ្មាន​ប្រភព​ច្បាស់លាស់ រួច​ឈានទៅ​បិទ​ការប្រើប្រាស់​តែម្តង​។​

​តាម​របាយការណ៍​ពី​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ មកទល់ពេលនេះ​មាន​ស៊ីម​ទូរ​សព្ទ​ជាង ២០ លាន​កំពុង​ប្រើប្រាស់ ក្នុងចំណោម​ពលរដ្ឋ​កម្ពុជា​ប្រហែល ១៥ លាន​នាក់​។

ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​បាន​បញ្ជាក់ថា រហូតមកដល់​ពេលនេះ មាន​ស៊ីម​ទូរ​សព្ទ​ប្រហែល ៨០ ភាគរយ​បាន​ចុះបញ្ជី​ត្រឹមត្រូវ ក្នុងពេលដែល​ក្រសួង​កំពុងធ្វើការ​បន្ថែម​ដើម្បី​ឈានទៅ​សម្រេច​គោលដៅ​ឲ្យ​បាន ១០០ ភាគរយ​៕​​ ដោយ៖ ហេង នាង​

1

 

Related Articles

Back to top button
Close
Close