បាតុករ​ជា​ពលរដ្ឋ​ប៉ា​ឡេ​ស្ទី​ន​ច្រើន​នាក់​រងរបួស បន្ទាប់ពី​ប៉ះទង្គិច​ជាមួយ​ទាហាន​អ៊ីស្រាអែល​

សារព័ត៌មាន​ Cambodia News/

ប៉ា​ឡេ​ស្ទី​ន (១២ ធ្នូ ២០១៧) ៖ ពលរដ្ឋ​ប៉ា​ឡេ​ស្ទី​ន​បាន​និយាយថា កាលពី​ថ្ងៃ​ចន្ទ​ក្រុមបាតុករ​ដែលជា​ពលរ​ដ្ឋ​ប៉ា​ឡេ​ស្ទី​ន​មួយចំនួន​ត្រូវបាន​រងរបួស​នៅពេលដែល​ពួកគេ​បាន​បន្ត​ប៉ះទង្គិច​គ្នា​ជាមួយ​កងកម្លាំង​អ៊ីស្រាអែល​នៅក្នុង​តំបន់​វ៉េ​ស​បេង (West Bank) និង​តំបន់​ហ្គា​ហ្សា (Gaza) បន្ទាប់ពី​សហរដ្ឋអាមេរិក​បានប្រកាស​ទទួលស្គាល់​ទីក្រុង​ហ្សេ​រុយ​សា​ឡឹម​ជា​រដ្ឋធានី​របស់​ប្រទេស​អ៊ីស្រាអែល​កាលពី​ថ្ងៃទី​០៦ ខែធ្នូ​។​

សាក្សី​ម្នាក់​បាន​និយាយថា បាតុករ​៤​នាក់​នៅក្នុង​តំបន់​វ៉េ​ស​បេង (West Bank) ត្រូវបាន​រងរបួស​ដោ​យ​គ្រាប់កាំភ្លើង ខណៈដែល​ក្រុមបាតុករ​បាននាំគ្នា​ដុត​សំបក​កង់​រថយន្ត និង​ប៉ះទង្គិច​គ្នា​ជាមួយ​ក្រុម​ទាហាន​អ៊ីស្រាអែល​ដែល​បាន​បាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក​ទៅលើ​ពួកគេ​។​

រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ក្នុង​តំបន់​ហ្គា​ហ្សា (Gaza) បាន​និយាយ​ផងដែរ​ថា ក្រុមបាតុករ​ដែលជា​យុវជន​ចំនួន​១៩​នាក់​ត្រូវបាន​រងរបួស​ដោយសា​រការ​គប់​ដុំថ្ម​នៅពេល​ប៉ះទង្គិច​គ្នា​ជាមួយ​ក្រុម​ទាហាន​អ៊ីស្រាអែល​នៅក្នុង​ភាគ​ខាងកើត​តំបន់​ហ្គា​ហ្សា (Gaza) ។ រដ្ឋមន្ត្រី​រូបនេះ​បាន​បន្ថែមថា មនុស្ស​យ៉ាងតិច​៣​នាក់​បាន​រ

របួស​ដោ​យ​សារ​គ្រាប់កាំភ្លើង​ពិត​, ៦​នាក់​រងរបួស​ដោយ​គ្រាប់កាំភ្លើង​ជ័រ និង​ជាច្រើន​នាក់​ទៀត​រងរបួស​ដោយ​សារ​ឧស្ម័ន​បង្ហូរទឹកភ្នែក​។​
​ទោះបីយ៉ាងណា​ភ្លាមៗ​នោះ​ក្រុម​ទាហាន​អ៊ីស្រាអែល​មិនទាន់​ធ្វើការ​ឆ្លើយតប​ណាមួយ​ទៅនឹង​ការរាយការណ៍​នេះ​នៅឡើយ​ទេ​៕

1

Related Articles

Back to top button
Close
Close