ម្ចាស់​សង្វៀន​ជល់​មាន់​ដ៏​ធំ​ចំនួន​២​កន្លែង​ប្រគល់​ខ្លួន​ឲ្យ​សមត្ថកិច្​ក្រោយ​មាន​បញ្ជា​ពី​​សម្តេចតេជោ ហ៊ុន សែន​

សារព័ត៌មាន​ Cambodia News/

​ភ្នំពេញ (០៥ ធ្នូ ២០១៧) ​៖ ​មន្ត្រីនគរបាល​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​ថ្លែងប្រាប់​បណ្តាញ​ព័ត៌មាន​ហ្វ្រេស​ញូ​វ​ឲ្យ​ដឹង​ថា ម្ចាស់​សង្វៀន​ជល់​មាន់​ល្មើសច្បាប់​ដ៏​ធំ​នៅ​អរិយ​ក្សត្រ ខេត្តកណ្តាល និង​នៅ​ស្រុក​បាទី ខេត្តតាកែវ​ដែល​ត្រូវបាន​គេ​ដឹងថា​​ជា​កូនប្រសា​របស់លោក​ ​ហ៊ុន​ ​សាន​ ​និង​ជា​ក្មួយ​របស់​សម្តេច​តេ​ជោ​ ​បានសម្រេច​ប្រគល់​ខ្លួន​ឲ្យ​កម្លាំង​សមត្ថកិច្ច​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​​ទាំងយប់​កាលពី​យប់​ថ្ងៃទី​០៤ ខែធ្នូ ឆ្នាំ​២០១៧ បន្ទាប់ពី​មាន​បទបញ្ជា​ដាច់​ណាត់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី​​នៃ​កម្ពុជា

​​មុន​ការប្រគល់​ខ្លួន​ សម្តេច​តេ​ជោ ហ៊ុន សែន​ដែល​ត្រូវជា​ប្អូនប្រុស​លោក​ហ៊ុន សាន​បានប្រកាស​តាមរយៈ​បណ្តាញ​ព័ត៌មាន​ហ្វ្រេស​ញូ​វ​​ថា​«​ខ្ញុំ​បញ្ជា​ឲ្យ​អ្នក​នៅ​ពីក្រោយ​ខ្នង ករណី​បើក​សង្វៀន​ជល់​មាន់​ដ៏​ធំ​នៅ​អរិ​យក្ស​ត្យ ខេត្តកណ្តាល ប្រគល់​ខ្លួន​ឲ្យ​សមត្ថកិច្ច​ជាបន្ទាន់​។ បើ​ពួកគេ​មិន​ប្រគល់​ខ្លួន​ទេ ខ្ញុំ​នឹង បញ្ជា​ឲ្យ​សមត្ថកិច្ច​តាម​ចាប់ខ្លួន​ឲ្យ​ខាងតែបាន ដើម្បី​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ដោយ​គ្មាន​​ការលើកលែង ឬ​បន្ធូ​បន្ថយ បើ​ទោះ​អ្នក​ទាំងនោះ​ជា​ក្មួយ ឬក៏​ក្មួយ​ប្រសា​របស់ខ្ញុំ​ក៏ដោយ​»​។​

​សូមបញ្ជាក់ថា​កាលពី​ព្រឹក​ថ្ងៃទី ០៤ ខែធ្នូ ឆ្នាំ​២០១៧ សង្វៀន​បញ្ជល់មាន់​ដ៏​ធំ​មួយ​ដែលមាន​ទីតាំង​ស្ថិតនៅ​ក្បែរ​របង​វត្ត​ខ្សាច់​ពោធិ៍​អារ្យ ស្ថិត​ក្នុងភូមិ​ខ្សាច់ ឃុំ​អរិយ​ក្សត្រ ស្រុក​ល្វាឯម ខេត្តកណ្តាល ត្រូវបាន​កម្លាំង​គណៈបញ្ជាកា​រ​ឯកភាព​ខេត្តកណ្តាល ចុះ​ធ្វើការ​ង្ក្រា​ប និង​បាន​ឃាត់ខ្លួន​មនុស្ស​ជាង​១៥០​នាក់​ព្រមទាំង​ដកហូត​បាន​រថយន្ត​ជាង​៥០​គ្រឿង និង​ម៉ូតូ​ជាង​១០០​គ្រឿង ៕

1

2

Related Articles

Back to top button
Close
Close