អគ្គនាយកដ្ឋាន​ពន្ធដា​រ នឹង​ចាប់​ឃាត់​យានយន្ត ដែល​មិន​បង់ពន្ធ​

សារព័ត៌មាន​ Cambodia News/

​ភ្នំពេញ​ (០១ ធ្នូ ២០១៧) ៖ ​​អគ្គនាយកដ្ឋាន​ពន្ធដា​រ​បានប្រកាស​ឲ្យ ម្ចាស់​យានយន្ត​ទាំងអស់​ទៅ​ប្រកាស​បង់ពន្ធ​បាន​គ្រប់ៗ​គ្នា និង​បាន​ទាន់ពេលវេលា ស្រម​តាម​បទ​ប្ប​ញ្ញ​តិ្ត​នៃ​ច្បាប់​ធរមាន ដើម្បី​ចៀសវាង​នូវ​ការឃាត់​យានយន្ត តាម​ដងផ្លូវ​តម្រូវ​ឲ្យ​បង់ពន្ធ ដែល​អាច​នាំ​ឲ្យ​មានការ​ប៉ះពាល់​ការធ្វើដំណើរ និង​អាច​កើតមាន​នូវ​បាតុភាព​អសកម្ម​ដោយ​ប្រការ​ណាមួយ​។​

​​អគ្គនាយកដ្ឋាន​ពន្ធដា​រ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុចេញ​សេចក្តីជូនដំណឹង​ស្តីពី ការបិទ​បញ្ចប់ ការបង់ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន និង​យានជំនិះ​គ្រប់​ប្រភេទ សម្រាប់​ឆ្នាំ​២០១៧ ត្រឹម​ម៉ោង​៥៖០០​នាទី​រសៀល ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៧​​ ។

អគ្គនាយកដ្ឋាន​ពន្ធដា​រ ក៏បាន​បញ្ជាក់ទៀតថា ក្នុងករណី​ខកខាន​មិនបាន​បង់ពន្ធ​ទាន់ពេលវេលា​តាម​ការកំណត់​ខាងលើ ម្ចាស់​យានយន្ត​ក៏​អាច​បន្ត​អញ្ជើញ​ទៅ​បង់ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន និង​យានជំនិះ​គ្រប់​ប្រភេទ សម្រាប់​ឆ្នាំ​២០១៧ បាន​ផងដែរ នៅតាម​សាខា​ពន្ធដារ​ខេត្ត ខណ្ឌ ឬ​នៅតាម​ធនាគារ​កាណាឌីយ៉ា ឬ​ធនាគារ​អេស៊ីលីដា ឬ​ធនាគារ​វឌ្ឍនៈ ឬ​នៅ​ធនាគារ​កម្ពុជា​សាធារណៈ ដោយ​ត្រូវ​ទទួលរង​នូវ​ទោសទណ្ឌ​តាមច្បាប់ ស្តីពី​សារពើពន្ធ​ជា​ធរមាន​៕ ​

2

 

Related Articles

Back to top button
Close
Close