មហាយក្សចិនប្រកាសជាថ្មីគាំទ្រការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន
សារព័ត៌មាន Cambodia News/
ភ្នំពេញ (៣០ វិច្ឆិកា ២០១៧) ៖ មហាយក្សចិនបានប្រកាសការគាំទ្រសារជាថ្មី ចំពោះការដឹកនាំរបស់សម្តេច ហ៊ុន សែន ក្នុងការជួយកម្ពុជាអោយកាន់តែរីកចម្រើនខ្លាំងឡើងថែមទៀតទៀត ។ ការប្រកាសនោះធ្វើឡើងនៅក្នុងពិធីជប់លៀង ដែលរៀបចំឡើងដោយ លោក សុង ថាវ រដ្ឋមន្ត្រីក្រសួងអន្តរជាតិនៃគណៈកម្មាធិការមជ្ឍឹមបក្សកុម្មនីស្តចិន នៅសាលគីងហ្គុង អគារលេខ៥ ផ្ទះសំណាស់រដ្ឋទែវយូថៃ (Diaoyutai State Guesthouse) នៃសាធារណៈរដ្ឋប្រជាមានិតចិន ជូនសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១នេះ ។
ពិធីជប់លៀងនេះគឺធ្វើឡើងដើម្បីស្វាគមន៍ អបអរសាទរ សម្ដេចតេជោ ហ៊ុន សែន ដែលបានអញ្ជើញមកចូលរួមក្នុងកិច្ចសន្ទនាជាន់ខ្ពស់រវាងគណបក្សកុម្មុយនីស្តចិនជាមួយគណបក្សនយោបាយនានាជុំវិញពិភពលោក និងដើម្បីរឹតចំណងមិត្តភាព កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រវាង កម្ពុជា ចិនផងដែរ។ ភាគីមិត្តចិនពេញចិត្ត កោតសរសើរ និងគាំទ្រចំពោះការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន ដែលបាននាំមកនូវស្ថិរភាពនយោបាយ សេដ្ឋកិច្ច និងការរីកចម្រើនរបស់កម្ពុជាសព្វថ្ងៃ៕