សម្តេច ហ៊ុន សែន បានធ្វើ​ដំណើរ​រ​ដល់ទី​ក្រុង​ប៉េកាំង ប្រទេស​ចិន​ដោយ​សុវត្ថិភាព​

សារព័ត៌មាន​ Cambodia News/

​ភ្នំពេញ (២៩ វិច្ឆិកា ២០១៧) ៖ សម្តេច​តេ​ជោ ហ៊ុន សែន និង​គណៈប្រតិភូ​បានធ្វើ​ដំណើរ​រ​ដល់ទី​ក្រុង​ប៉េកាំង ប្រទេស​ចិន ដោយ​សុវត្ថិភាព នៅ​ម៉ោង​១២ និង​២៥​នាទី (​ម៉ោង​១៣ និង​២៥​នាទី ម៉ោង​នៅ​ប៉េកាំង​) ខែវិច្ឆិកា ឆ្នាំ​២០១៧​។ នេះ​បើ​យោងតាម Facebook ផ្លូវការ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​ចុះផ្សាយ​មុននេះ​បន្តិច​។​
Facebook ផ្លូវការ​រ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បានបញ្ជាក់​បន្ថែមថា ការអញ្ជើញ​ដល់​របស់ នាយករដ្ឋមន្ត្រី មានការ​ទទួល​ស្វាគមន៍​រាក់ទាក់​យ៉ាង​កក់ក្ដៅ​ពី​បណ្តា​ថ្នាក់ដឹកនាំ​ចិន ជាច្រើនរូប​ផងដែរ​។​

សូមបញ្ជាក់ថា នៅ​ព្រឹក​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៧​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ដឹកនាំ​មន្ត្រីជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល​កម្ពុជា អញ្ជើញ​ទៅ​ចូលរួម កិច្ចសន្ទនា​គណបក្សនយោបាយ​ដែល​រៀបចំឡើង​នៅក្នុង​ប្រទេស​ចិន​ចាប់ពី​ថ្ងៃទី​២៩ ខែវិច្ឆិកា រហូតដល់​ថ្ងៃទី​០២ ខែធ្នូ ឆ្នាំ​២០១៧​នេះ​៕

2

Related Articles

Back to top button
Close
Close