តុលាការគ្រោងនឹងទៅសួរចម្លើយលោក កឹម សុខា នៅគុគត្រពាំងថ្លុង នៅព្រឹកស្អែក
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២៣ វិច្ឆិកា ២០១៧) ៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ គ្រោងនឹងទៅសួរចម្លើយលោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ នៅគុគត្រពាំងថ្លុង នៅព្រឹកថ្ងៃទី២៤ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ។ នេះបើយោងតាមលិខិតអញ្ចើញ ដែលត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក គី ឫទ្ធី ផ្ញើទៅកាន់ក្រុមមេធាវីការពារក្ដីរបស់លោក លោក កឹម សុខា កាលពីថ្ងៃទី០៧ ខែវិច្ឆិកាកន្លងមកនេះ។
លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួន និងបញ្ជូនទៅដាក់ឃុំនៅពន្ធនាគារត្រពាំងផ្លុង កាលពីដើមខែកញ្ញា ដោយចោទពីបទក្បត់ជាតិ ខណៈដែលមន្ត្រីជាន់ខ្ពស់ CNRP ប្រមាណ១១៨នាក់ទៀត ត្រូវបានហាមមិនឲ្យធ្វើសកម្មភាពនយោបាយចំនួន៥ឆ្នាំ ដោយពាក់ព័ន្ធករណីលោក កឹម សុខា នេះផងដែរ ៕