សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលរួម ប្រជុំរដ្ឋសភាជាតិ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១៧ វិច្ឆិកា ២០១៧) ៖ សម្ដេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកានេះបានអញ្ជើញចូលរួម បន្តសម័យប្រជុំសភាលើកទី៩ និតិកាលទី៥ លើករបៀបវារៈមួយចំនួនដូចខាងក្រោម៖
១) ការបោះឆ្នោតជ្រើសតាំងសមាជិកបន្ថែមចំនួន០២រូប សម្រាប់គណៈកម្មាធិការនានានៃរដ្ឋសភា។
២) ការពិភាក្សា និងអនុម័តសេចក្ដីព្រាងច្បាប់ស្ដីពី ហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០១៨។
៣) ការពិភាក្សា និងអនុម័តសេចក្ដីព្រាងច្បាប់ស្ដីពី ការអនុម័តយល់ព្រមលើ៖
១- កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋសឹង្ហបុរី ស្ដីពីការជៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល ។
២) កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ស្ដីពីការជៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល ។
៣) កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរាជរដ្ឋភិបាលនៃព្រះចៅស៊ុលតង់ និងយ៉ាងឌីពើរតួននៃប្រទេសប្រ៊ុយណេដារូសាឡឹម ស្ដីពីការជៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល ។
៤) កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ ស្ដីពីការជៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល ។
៤) ការពិភាក្សា និងអនុម័តសេចក្ដីព្រាងច្បាប់ស្ដីពី ការទូទាត់ថវិកាទូទៅ របស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៦៕