បវ​កញ្ញា​អន្តរជាតិ​ជាង​៦០​ប្រទេស​នឹង​មក​ទស្សនា​ព្រះរាជ​ពិធីបុណ្យ​អុំ​ទូក​

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ ៖ នៅក្នុង​ព្រះរាជ​ពី​ធី​បុណ្យ​អុំ​ទូក​ឆ្នាំ​២០១៧​នេះ​នឹងមាន​បវ​កញ្ញា​មកពី​ជាង​៦០​ប្រទេស​មក​ចូលរួម​ទស្សនា​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំ​ទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក​នា​ថ្ងៃ​ផ្តាច់​ព្រ័​ត្យ ពោលគឺ​នៅ​ថ្ងៃ​០៤ ខែវិច្ឆិកា ឆ្នាំ​២០១៧​។ នេះ​បើ​យោង​មន្ត្រីជាន់ខ្ពស់​មួយរូប​នៃ​ក្រសួងទេសចរណ៍​បាន​ប្រាប់​អ្នកសារព័ត៌មាន​នា​ព្រឹក​ថ្ងៃនេះ​។​

​មន្ត្រី​ដដែល​រូបនេះ​បន្តថា ការ​មក​ទស្សនា​ពិធីបុណ្យ​អុំទូក​នេះ ដែល​ក្រសួង​ទេសចរ​មាន​តួនាទី សម្របសម្រួល​ក្នុងការ​ឲ្យ​ទៅ​មើល​ពិធី​ប្រណាំង​ទូកង នៅខាងមុខ​ព្រះបរមរាជវាំង ដោយមាន​ការអញ្ជើញ​មក​រៀបចំ​ពិធី​ផ្សេងៗ​ទៀត ពី​សំណាក់​ក្រុមហ៊ុន​ទូរទស្សន៍​ក្នុងស្រុក​មួយ​ផងដែរ​។​

សូមបញ្ជាក់ថា នេះ​ជា​លើក​ទី​១​ហើយ​នៃ​ប្រវត្តិ​ពិធីបុណ្យ​អុំ​ទូក ដែលមាន​បវ​កញ្ញា​អន្តរជាតិ​ជាច្រើន​ប្រទេស​មក​ទស្សនា នៅក្នុង​ពិធីបុណ្យ​អំ​ទូក ក្នុងសម័យ​សម្តេច​តេ​ជោ​សែន​៕

1

2

Related Articles

Back to top button
Close
Close