រដ្ឋមន្ត្រីហិរញ្ញវត្ថុថ្មីរបស់ឥណ្ឌាសន្យាដោះស្រាយបញ្ហាសេដ្ឋកិច្ចក្នុងប្រទេស
រដ្ឋមន្ត្រីហិរញ្ញវត្ថុថ្មីរបស់ឥណ្ឌាមានប្រសាសន៍ថា លោកនឹងជំរុញឲ្យអ្នកវិនិយោគបរទេសមាន ជំនឿទៅលើទីផ្សារឥណ្ឌាឡើងវិញ និងចាប់ផ្តើមម៉ាស៊ីននៃការអភិវឌ្ឍឡើងវិញ។
លោក Chidambaram មានប្រសាសន៍ថា សេដ្ឋកិច្ចឥណ្ឌាកំពុងជួបប្រទះនូវបញ្ហាមួយចំនួនគិតចាប់ ពី ភាពរឹងទទឹងនៃអតិផរណា រហូតដល់អត្រាការប្រាក់ខ្ពស់ និងអោនភាពសេដ្ឋកិច្ចធ្ងន់ធ្ងរ។
លោក Chidambaram មានប្រសាសន៍ក្នុងនាមជារដ្ឋមន្ត្រីហិរញ្ញវត្ថុអាណត្តិទីបីថា បញ្ហាទាំងអស់នេះ នឹងអាចដោះស្រាយក្រោមគោលនយោបាយត្រឹមត្រូវ, ក្រោមការគ្រប់គ្រងល្អ និងការអនុវត្តដ៏មាន ប្រសិទ្ធិភាព។
លោករដ្ឋមន្ត្រីហិរញ្ញវត្ថុឥណ្ឌាបានបន្តទៀតថា ទាំងអ្នកវិនិយោគក្នុងស្រុកនិងបរទេស គឺចាំបាច់គួរ ចាប់ផ្តើមអនុវត្តលើយន្តសាស្ត្រឆ្ពោះទៅរកការរីកចម្រើនឡើងវិញ ហើយវាការចាំបាច់របស់ឥណ្ឌា ផងដែរក្នុងការអភិវឌ្ឍចំពោះព្រលានយន្តហោះដ៏ចាស់ទ្រុឌទ្រោម, ការសាងសង់ផ្លូវថ្នល់, កំពុងផែ និងហេដ្ឋារចនាសម្ពន្ធសំខាន់ៗដទៃទៀតដើម្បីជំរុញឲ្យសេដ្ឋកិច្ចឥណ្ឌារីកចម្រើន៕
(Radio Australia)