សម្តេច ហ៊ុន សែន ៖ ពេលគណបក្សប្រឆាំងរំលាយ យើងមិនចង់ធ្វើបាបអ្នកមិនដឹងរឿងទេ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២៥ តុលា ២០១៧) ៖ ក្នុងឱកាសជួបសំណេះសំណាល ជាមួយកម្មកររោងចក្រ ជាង១ម៉ឺននាក់ នៅតំបន់ទួលសង្កែ នៅព្រឹកថ្ងៃទី២៥ ខែតុលា នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជា បានថ្លែងថា រាល់តំណាងរាស្រ្តមេដឹកនាំ គណបក្សប្រឆាំង សមាជិកក្រុមប្រឹក្សាឃុំសង្កាត់ មកចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា នៅពេលដែលគណបក្សសង្រ្គោះជាតិ ត្រូវរំលាយនាពេលខាងមុខ ព្រោះមិនចង់ធ្វើបាបអ្នកដែលមិនដឹងថា មេបក្សខ្លួនប្រព្រឹត្តអំពើក្បត់ជាតិ។
សម្តេចបន្តថា នៅពេលគណបក្សនយោបាយ ដែលក្បត់ជាតិត្រូវបានរំលាយ យើងមិនចង់ធ្វើបាបអ្នកមិនដឹងរឿងនោះទេ យើងស្វាគមន៍តំណាងរាស្រ្តមេដឹកនាំ គណបក្សប្រឆាំង សមាជិកក្រុមប្រឹក្សាឃុំសង្កាត់ មកចូលរួមជីវភាព នយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា។ ចំណែកអាសនៈគណបក្ស ដែលត្រូវរំលាយ ត្រូវបានច្រើន មកគណបក្សប្រជាជនកម្ពុជា យើងនឹងផ្ដល់ឱកាស ឲ្យមេឃុំចៅសង្កាត់ចូលរួម ជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តតំណែងតទៅទៀត៕