អ្នកដឹកនាំល្បីឈ្មោះ កៅ សីហា ទម្លាយចរិតពិតរបស់ ស្រីឡៃ កាលនៅរស់

សារព័ត៌មាន​ Cambodia News/

កម្សាន្ត (១៧ តុលា ២០១៧) ៖ ក្រោយ​ករណីស្លាប់របស់តារាចម្រៀងស្រីវ័យក្មេង សាន ស្រីឡៃ បានធ្វើឲ្យកក្រើកដល់ពិភពអ្នកសិល្បៈខ្មែរយើងជាខ្លាំង ជាមួយដំណឹងដ៏រន្ធត់មួយនេះ អ្នកដឹកនាំល្បីឈ្មោះ ប្រចាំផលិតកម្មហង្សមាសលោក កៅសីហា ដែលជាអ្នកដឹកនាំរឿង«រាជនីភូមិគ្រឹះ» ​បានទម្លាយពីចរិតពិតរបស់ ស្រីឡៃ កាលនៅរស់ថា នាង ជាមនុស្សដែលពូកែ សាងភាពរីករាយជូនមិត្តរួមការងារ បើទោះ បីជាទើបតែ ធ្វើការជាមួយគ្នាបានរយៈពេលខ្លីមែន តែស្រីឡៃ បានសាងអនុស្សាវរីយ៍ជាច្រើន មានទាំងសើច សប្បាយ យំ កម្សត់ ទៀតផង។

នេះបើតាមអត្ថន័យសារដែលអ្នកដឹកនាំរូបនេះ បានបង្ហោះក្នុងបណ្ដាញសង្គមផ្ទាល់ខ្លួន របស់លោក កាលពីយប់មិញ បន្ទាប់ពីលោកបានទទួលដំណឹង នៃការស្លាប់របស់នាង។

គួររលឹកដែរថា ក្រៅពីមានអាជីពជាតារាចម្រៀងហើយ សាន ស្រីឡៃ កាលនៅរស់នាងក៏កំពុងតែថតខ្សែភាពយន្ត «រាជនីភូមិគ្រឹះ» ខណៈដែលមិនទាន់ថតចប់ផង ស្រីឡៃ បែរជាត្រូវបាត់បង់ជីវិត ក្រោមស្នាដៃអតីតស្វាមីទៅវិញ។ រីឯសាកសពអតីតបេក្ខភាព The voice Cambodia រូបនេះ ក៏កំពុងតម្កល់នៅវត្ត ដើម្បីរង់ចាំការបូជានៅថ្ងៃស្អែកនេះ ៕

1

2 3 4 5 7

 

Related Articles

Back to top button
Close
Close