មនុស្ស​ប្រមាណ​១០​នាក់​ត្រូវបាន​បញ្ជូនមក​សង្គ្រោះ​ដោយសារ​ពុល​សារ​ជាតិគីមី​គ្រាប់បែក​គីមី​

សារព័ត៌មាន​ Cambodia News/

ស្វាយរៀង (០៦​ តុលា ២០១៧៖ លោក តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្តស្វាយរៀង​បានអោយដឹង​នៅ​ព្រឹក​ថ្ងៃទី​៦ ខែតុលា​នេះ​ថា អ្នក​ដែល​រងគ្រោះ​សង្ស័យ​បណ្តាល​មក​ការ​សាយភាយ​នៃ​គ្រាប់បែក​គីមី​របស់​សហរដ្ឋអាមេរិក​កាលពី​ល្ងាច​ថ្ងៃទី​៥​ខែតុលា​ឆ្នាំ​២០១៧ ត្រូវបាន​បញ្ជូនមក​ស​ង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត​មាន​ចំនួន​៥​នាក់​និង​៤​នាក់​ទៀត​កំពុងមាន​អាកា​រៈ​ក្តៅ​ក្រហល់ក្រហាយ​បញ្ជូនមក​មន្ទីរ​បង្អែក​ស្រុក​រមាសហែក​ដើម្បី​ជួយសង្គ្រោះ​។​

លោក​បាន​បន្តទៀតថា នេះ​ជា​ករណី​ផ្សេង​មួយទៀត​ហើយ​ដែល​នៅ​ព្រឹក​នេះ​មន្ត្រី​ជំនាញ​នឹង​ចុះទៅ​កន្លែង​ដែល​សង្ស័យថា មាន​គ្រាប់បែក​គីមី​សាយភាយ​នៅក្នុង​ចំការ​ដំបូង​មីនោះ​ហើយ​ដែលមាន​ចំង្ងាយ​ពី​កន្លែង​ប្រតិបត្តិ​ការរុករក​ដោះ​គ្រាប់​គីមី​នៅ​វត្ត​គគីរ​ប្រមាណ​២០០០​ម៉ែត្រ​ដើម្បី​យកមក​ធ្វើ​ការវិភាគ​អោយបាន​ត្រឹមត្រូវ​ថា​តើ​បណ្តាលមកពី​មូលហេតុ​អ្វី​ពិតប្រាកដ​បានជា​មាន​មនុស្ស​រងគ្រោះ​ច្រើន​យ៉ាងនេះ​។​

​សូមបញ្ជាក់ថា នៅ​ល្ងាចម្សិលមិញ​ថ្ងៃទី​៥ ខែតុលា​ប្រហែល​ម៉ោង​៦ មន្ត្រី​ស៊ីម៉ាក់ និង​អាជ្ញាធរ​ជាតិ​វុ​ធ​គីមី បានទទួល​ជនរងគ្រោះ​ពុល​សារជាតិ នៃ​អាវុធ​គីមី (​ផ្អែក​ការផ្តល់​ចំលើយ​របស់​ជនរងគ្រោះ​) ដែលជា​យុវជន​ចំនួន​៤​នាក់​និង​ស្ត្រី​ម្នាក់ (​ទទួលដំណឹង​នៅ​ម៉ោង​៦​ល្ងាច​ទៅហើយ ប៉ុន្តែ​មាន​គ្រោះថ្នាក់​នៅ​ម៉ោង​ប្រហែល​៣​រសៀល​)​។

នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី​មន្ត្រី​ស៊ីម៉ាក់​បានដឹងថា ពួកគេ​ថា​មាន​គ្រាប់បែក​គីមី​ចំនួន​២​គ្រាប់ ហើយ​ស្ថិតក្នុង​ចំការ​ដំឡូង មាន​ចំងាយ​ប្រមាន​២​គីឡូម៉ែត្រ ពី​កន្លែង​កំពុង​ប្រតិ​ប​តិ្ត​ការ​ក្នុង​វត្ត​គី​គីរ​។ ការពុល​នោះ​អាច​មិន​ធ្ងន់ធ្ងរ មុជទឹក​សំអាត​ខ្លួនប្រាណ ហូប​ទឹក​ឱ្យ​ច្រើន បរិភោគ​ឱ្យ​ឆែ្អ​ត និង​លេបថ្នាំ​ខ្លះ​អាច​ធូរស្រាល​វិញ​។ តែ​ទោះយ៉ាងណា ខាង​អាជ្ញាធរ​មូលដ្ឋាន បាន​ខិតខំ​ជួយ​ចាត់​បញ្ជូន​ពួកគាត់ ទៅ​ទេ​ព្យ​បង្គោល ដើម្បី​បង្ការ​ភាពអាក្រក់​ណាមួយ​កើតឡើង​៕

1

Related Articles

Back to top button
Close
Close