ក្រសួងព័ត៌មាន​បើក​សិក្ខាសាលា​ស្វែងយល់​ស្តីពី​ច្បាប់​គណបក្សនយោបាយ​

សារព័ត៌មាន​​​ Cambodia News/

​ភ្នំពេញ (០៥ តុលា ២០១៧) ៖ ក្រសួង​ព័ត៌មាន បានរៀបចំ​សិក្ខាសាលា ស្តីពី​ច្បាប់​ស្តីពី​គណបក្សនយោបាយ នៅ​ព្រឹក​ថ្ងៃទី​៥ ខែតុលា ឆ្នាំ​២០១៧​នេះ នៅ​ទីស្តីការក្រសួង ដើម្បី​ផ្សព្វផ្សាយ​អំពី​ខ្លឹមសារ​នៃ​ច្បាប់​នេះ ជូន​ដល់​ពិធីករ និង​អ្នកព័ត៌មាន ឱ្យបាន​កាន់តែ​ទូលំទូលាយ ថែមទៀត​ក្នុងពេលដែល​ច្បាប់​ស្តីពី​គណបក្សនយោបាយ​កំពុង​ត្រូវបាន​យកមកប្រើ​ប្រាស់​យ៉ាងសកម្ម​ក្នុងស្ថានភាព​ប​ច្ច​ប្បន្ន ។​

​សិក្ខាសាលា​នេះ ត្រូវបាន​រៀបចំឡើង ក្រោម​អ​ធិ​តី​ភាព​លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព៌​ត​មាន​។ សិក្ខាសាលា​នេះ ក៏មាន​ការចូលរួម​ពី​សំណាក់​ពិធីករ ទូរទស្សន៍ វិទ្យុ គេហទំព័រ ប្រមាណ ១០០​នាក់ ៕

1

Related Articles

Back to top button
Close
Close