សម្តេច​តេ​ជោ បន្ត​ចុះ​ជួប​កម្មករ​ជាង​១​ម៉ឺន​នាក់ មកពី​រោងចក្រ​ចំនួន​១០ នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ

សារព័ត៌មាន​ Cambodia News/

​ភ្នំពេញ​ (០៤ តុលា ២០១៧) ៖ នៅ​ព្រឹក​ថ្ងៃទី​០៤ ខែតុលា ឆ្នាំ​២០១៧​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​បន្ត​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​កម្មករ កម្មការិនី​សរុប​ប្រមាណ ១៤.០០០​នាក់ មកពី​រោង​ចំនួន​១០ នៅ​តំបន់​កំបូល​ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បានសម្រេច​ជ្រើស​យក​ពីរ​ថ្ងៃ​ក្នុង​មួយ​សប្តាហ៍ ដើម្បី​ជួប​សំណេះសំណាល​ជាមួយ​កម្មករ និយោជិត ក្នុងនោះ​ថ្ងៃ​អាទិត្យ ជួប​សំណេះសំណាល​ជាមួយ​តំណាង​របស់​កម្មករ និយោជិត ហើយ​ថ្ងៃ​ពុធ គឺ​សម្តេច​ចុះ​សំណេះសំណាល​ដោយផ្ទាល់​ជាមួយ​កម្មករ និយោជិត​តែម្តង​។

សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាសថា បើទោះបី​រវល់​យ៉ាងណាក៏ដោយ ក៏​សម្តេច​ត្រូវតែ​ចុះ​ជួប​កម្មករនិយោជិត​នៅ​គ្រប់កន្លែង​ទាំងអស់​។ ការជួប​សំណេះសំណាល​នេះ ក្នុង​បំណង​ជំរុញ​នូវ​គោលនយោបាយ​ឧស្សាហកម្ម​ហើយក៏​ដើម្បី​បានដឹង​បន្ថែម​​ពី​សុខទុក្ខ​របស់​បងប្អូន​កម្មករ និយោជិត​ផងដែរ​៕

1
​ ​

Related Articles

Back to top button
Close
Close