សម្តេច​តេ​ជោ ​៖ រឿង​អំពើ​ក្បត់ជាតិ «​មិនមែន​បញ្ចប់​ត្រឹម​ចាប់ខ្លួន» លោក កឹ​ម សុខា​ទេ​

សារព័ត៌មាន​ Cambodia News/

​ភ្នំពេញ​ (០២ តុលា ២០១៧) ៖ នៅ​ក្នុង​ពិធី​សម្ពោធ​បើក​ដំណើរការ​ជា​ផ្លូវការ​នៃ​សណ្ឋាគារ និង​រមណីយដ្ឋាន​សុខា​សៀមរាប នៅ​ខេត្តសៀមរាប​ ថ្ងៃ​ទី២ តុលា​នេះ​ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​មាន​ប្រសាសន៍ថា សំណុំរឿង​ក្បត់ជាតិ​របស់​មេដឹកនាំ​បក្ស​ប្រឆាំង​មិនមែន​បញ្ចប់​ត្រឹមតែ​ការ​ចាប់ខ្លួន​លោក កឹ​ម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ឡើយ ។​

សម្តេច​បាន​មាន​ប្រសាសន៍​បន្ត​ថា សន្តិភាព​នាំ​ឲ្យ​មានការ​អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ ជា​ពិសេស​វិស័យ​ទេសចរណ៍​ដែល​ទទួល​បាន​ភ្ញៀវ​អន្តរ​ជាតិ​​ជាង ៥ លាន​នាក់​ក្នុង​ឆ្នាំ​កន្លង​មក ហើយ​កម្ពុជា​កំពុង​តែ​ព្យាយាម​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​មក​ទស្សនា​កម្ពុជា​ឲ្យ​បាន ៧ លាន​នាក់​សម្រាប់​ឆ្នាំ​២០២០ ។ ដូច្នេះ​រាជរដ្ឋាភិបាល​មិន​អនុញ្ញាតិ និង​​ផ្តល់​ឱកាស​ឲ្យ​អ្នក​ណា​មក​បំផ្លាញ​សន្តិភាព​របស់​កម្ពុជា​ដែល​កំពុង​មាន​ក្នុង​ដៃ​នោះ​ទេ ។​

សម្តេច​តេ​ជោ បញ្ជាក់​ថា​៖ «​មិនមែន​បញ្ចប់​ត្រឹម​ចាប់ខ្លួន​មនុស្ស​ម្នាក់​ទេ សូម​ផ្តាំ​ឲ្យ​ហើយ ព្រោះ​នេះ​ជា​ការ​រៀបចំ​ជា​លក្ខណៈ​ប្រព័ន្ធ​រៀបចំ​សកម្មភាព​ជា​ប្រព័ន្ធ យើង​មិន​អនុញ្ញាតិ​ឲ្យ​អ្នកឯង​បន្ត​អំពើ​ក្បត់ និង​បំផ្លាញ​សន្តិសុខ​ជាតិ​ទេ​”»។ សម្តេច​តេជោ ​ហ៊ុន សែន​ បាន​បន្ត​ថា សម្តេច​មិន​អនុញ្ញាតិ​ឱ្យជន​ណា​ម្នាក់​ធ្វើ​ជា​ខ្ញុំបម្រើ​បរទេស​មក​បំផ្លាញ​ខ្មែរ​ទេ យើង​ហ៊ាន​ធ្វើ យើង​ហ៊ាន​ប្រឈម​គ្រប់​បញ្ហា ៕

2

 

 

Related Articles

Back to top button
Close
Close