សម្តេច​តេជោ ​ហ៊ុន​ សែន ​អបអរសាទរ​ព្រឹទ្ធា​ចារ្យ​ ​គង់​ ណៃ ​ទទួល​ពាន​រង្វាន់​​ Fukuoka ពី​ជប៉ុន​

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (២៩ កញ្ញា ២០១៧) ៖ សម្តេច​តេជោ ហ៊ុន ​សែន ​នាយក​រដ្ឋ​មន្ត្រី​បាន​ផ្តល់​កិត្តិយស​ជួប​សំណេះ​សំណាល​ និង​បំពាក់​គ្រឿង​ឥស្សរិយយស​ជូន​លោក​ព្រឹទ្ធាចារ្យ​កោសល្យវោ​ហារ ​គង់ ណៃ ​ព្រឹក​ថ្ងៃទី​២៩ ខែ​កញ្ញា​នេះ​ នៅ​វិមាន​សន្តិភាព​ដែល​ទទួល​បាន​ពាន​រង្វាន់​សិល្បៈ​វប្បធម៌​ ក្រុង​ហ្វុគុ​ហូកា ​នៃ​ប្រទេស​ជប៉ុ​ន។

សូម​រម្លឹក​ថា ព្រឹទ្ធាចារ្យ​កោសល្យ​វោហារ​គង់ ណៃ​ ត្រូវ​បាន​ក្រុង​ Fukuoka ​ប្រទេស​ជប៉ុន អញ្ជើញ​ទទួល​ជ័យលាភី​ពានរង្វាន់​​ក្រុង​ Fukuoka ​ឆ្នាំ២០១៧ ​ផ្នែក​សិល្បៈ ​និង​វប្បធម៌​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ទី២១​ ខែកញ្ញា ​២០១៧ ​អម​​​​ដោយ​មាន​វត្តមាន​ដ៏​ខ្ពង់​ខ្ពស់​របស់​ព្រះ​អម្ចាស់ ​Akishino ​និង​ព្រះ​មហេសី​ផង​ដែរ។

​ការ​ប្រគល់​ពាន​រង្វាន់​ទីក្រុង​ Fukuoka ​លើក​ទី២៨​នេះ​ មាន​ជ័យលាភី​មក​ពី​៣ប្រទេស​ក្នុង​តំបន់​អាស៊ី​ ក្នុង​នោះ​ក្រៅ​ពី​ព្រឹទ្ធាចារ្យ​ចាប៉ី​ គង់ ណៃ​ មាន​ជ័យលាភី​មក​ពី​ប្រទេស​ចិន​ គឺ​លោក​ Wang Ming ​ផ្នែក​ការ​សិក្សា​​សម្រាប់​ការ​ជំរុញ​ឲ្យ​មាន​ការ​បង្កើត​ស្ថាប័ន​សិក្សា​ពី​អង្គការ​មិន​ទទួល​ប្រាក់​កម្រៃ​នៅ​ចិន ​និង​លោក​បណ្ឌិត​ Chris Baker ​និង​ភរិយា​លោកស្រី Pasuk Phongpaichit ​​មក​ពី​ថៃ​ សម្រាប់​ការ​ស្រាវជ្រាវ​​អស់​រយៈពេល​ជា​ច្រើន​​ឆ្នាំ​​របស់​ប្តីប្រពន្ធ​ទាំង​ពីរ​លើ​វិស័យ​សេដ្ឋកិច្ច​ និង​ប្រវត្តិសាស្ត្រ​ទាំង​ក្នុង​ប្រទេស​ថៃ ​និង​តំបន់​អាស៊ី៕

2

 

Related Articles

Back to top button
Close
Close