កងកម្លាំង​ប្រមូលផ្ដុំ​រក្សា​សណ្ដាប់ធ្នាប់​សាធារណៈ ខណៈ​សាលាឧទ្ធរណ៍ បើកសវនាការ​រឿងក្ដី​លោក កឹម សុខា​

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (២៦ កញ្ញា ២០១៧) ៖ នៅ​ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧នេះ បាន​នឹង​កំពុងបើក​សវនាការ​រឿងក្ដី​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ជុំវិញ​បណ្ដឹង​របស់​ក្រុម​មេធាវី​ប្តឹង​ប្រឆាំង នឹង​ដីកា​សម្រេច​ឃុំខ្លួន​របស់​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ។

ខណៈ​សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍ ចាប់ផ្ដើម​សវនាការ​នៅឯ​បរិវេណ​ខាងក្រៅ​វិញ ក្រុម​អ្នកតំណាង​គណបក្ស​សង្គ្រោះ​ជាតិ​ប្រមូលផ្ដុំ ខណៈ​កងកម្លាំង​សាធារណៈ​ក៏​ប្រមូល​ផ្ដុំគ្នា​ផងដែរ ក្នុង​គោលដៅ​រក្សា​សណ្ដាប់ធ្នាប់​សាធារណៈ ។

នាយ​ឧ​ត្ត​ម​សេនីយ៍ ខៀវ សុ​គ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ បានបញ្ជាក់​ប្រាប់​សារព័ត៌មាន​​ថា សមត្ថកិច្ច​និង​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ ក្រោម​ចំណុះ​ក្រសួងមហាផ្ទៃ បានសម្រេច​មិន​បញ្ជូន​លោក កឹម សុខា ពី​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង ក្នុង​ខេត្ត​ត្បូងឃ្មុំ មកកាន់​សាលាឧទ្ធរណ៍ ដើម្បី​ជំនុំជម្រះ​លើ​សំណុំរឿង​ស្នើសុំ​នៅក្រៅ​ឃុំ នៅ​ព្រឹក​ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧នេះឡើយ ដោយសារ​តែមាន​ព្រួយបារម្ភ​ពី​សុវត្ថិភាព​ជនជាប់ចោទ ខណៈដែល​សវនាការ​នឹង​នៅតែ​បន្ត​ធ្វើឡើង​ជាធម្មតា នៅ​ថ្ងៃស្អែក។

សូម​ជំរាប​ថា កាលពី​ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៧ លោក គី ឫទ្ធី ចៅក្រម​ស៊ើបសួរ និង​ជា​អនុប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ចេញ​ដីកាឃុំខ្លួន​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដាក់ពន្ធនាគារ​បណ្តោះអាសន្ន ដោយ​ចោទប្រកាន់​ពីបទ​ល្មើស «ក្បត់ជាតិ» ដែល​អាច​ប្រឈមមុខ​នឹង​ការជាប់​ពន្ធនាគារ​ពី១៥ឆ្នាំ ទៅ៣០ឆ្នាំ។ សេចក្តីថ្លែងការណ៍​រប​ស់អយ្យ​ការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បង្ហាញថា លោក កឹម សុខា ជាប់ចោទ​ប្រកាន់​ពីបទ «ស​ន្និ​ដ្ឋិ​ភាពជា​មួយ​បរទេស» តាម​មាត្រា៤៤៣ នៃ​ក្រមព្រហ្មទណ្ឌ៕

2

1

Related Articles

Back to top button
Close
Close