សម្តេចតេជោ ៖ កម្ពុជាដើរលើផ្លូវត្រូវឆ្ពោះទៅរកការរីកចម្រើនពិតប្រាកដ គ្មានបរទេសណាមកជ្រៀតជ្រែកបានឡើយ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២៦ កញ្ញា ២០១៧) ៖ នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញសំណេរលើfacebookផ្លូវការថា កម្ពុជាសន្តិភាព គឺពលរដ្ឋមានឱកាសគ្រប់យ៉ាង។
សំណេរសម្តេចតេជោ ហ៊ុន សែន បន្តថា ពេលព្រឹកព្រលឹមនៅទីក្រុងភ្នំពេញ គឺបងប្អូនគឺអាជីវករ ពាណិជ្ជករ កម្មករ កម្មការិនី ងើបពីព្រឹកសំដៅទៅកន្លែងលក់ដូរ និងប្រកបការងារនៅពាសពេញទីក្រុងដោយគ្មានការភ័យខ្លាច មិនដូចប្រទេសមួយចំនួនដែលកំពុងរងគ្រោះដោយសារសង្រ្គាម។
កម្ពុជាកំពុងដើរលើផ្លូវត្រូវឆ្ពោះទៅរកការរីកចម្រើនពិតប្រាកដ ដែលគ្មានបរទេសណាមកជ្រៀតជ្រែកបានឡើយ។ សម្តេចតេជោបានជូនពរបងប្អូនជនរួមជាតិទូទាំងប្រទេស ជួបតែសំណាងល្អ និងប្រកបកិច្ចការតូចធំទទួលបានផលសម្រេចតាមបំណងប្រាថ្នាគ្រប់ៗគ្នា៕