សម្តេច​តេ​ជោ ប្រតិកម្ម​នឹង​អ្នកវិភាគ​ខ្លះ​ដែល​រិះគន់​​សម្តេច​ប្រតិកម្ម​ទៅ​ទូត​អាមេរិក

សារព័ត៌មាន​ Cambodia News/

ស្ទឹងត្រែង (២៥ កញ្ញា ២០១៧) ៖​ ​​ខណៈ​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​បិទទ្វារ​ទឹក​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២​នៅ​ខេត្តស្ទឹងត្រែង ​នា​ព្រឹក​ថ្ងៃទី​២៥​ខែកញ្ញា​នេះសម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ប្រតិកម្ម​តប​ទៅ​ នឹង​អ្នកវិភាគដែល​រិះគន់​សម្តេច​ទាក់ទិន​នឹង​បញ្ហា​ដែល​សម្តេច​បាន​ប្រតិកម្ម​ទៅ​ នឹង​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំកម្ពុជា។

ដោយសារ​ថ្ងៃ​ម្សិលមិញ​ជា​ថ្ងៃ​ដែល​ប្រកាស​ឱ្យប្រើ​រដ្ឋធម្មនុញ្ញ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ប្រតិកម្ម​តប​ទៅ​ នឹង​អ្នកវិភាគ​ខ្លះ​ដែល​រិះគន់​សម្តេច​ទាក់ទិន​នឹង​បញ្ហា​ដែល​សម្តេច​បាន​ប្រតិកម្ម​ទៅ​ នឹង​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំកម្ពុជា​​ កន្លងមកនេះ​ ថា ​មុននឹង​ប្រតិកម្ម​ទៅ​ទូត​បរទេស​គួរតែ​ប្រជុំ​រដ្ឋសភា​ជាមុនសិន ​ហើយ​សម្តេច​ថា ​អ្នកវិភាគ​នោះ​ខ្លួន​ជា​បណ្ឌិត​ទៅទៀត​ ហើយ​ហ៊ាន​ធ្វើការ​បកស្រាយ​រដ្ឋធម្មនុញ្ញ​ ដែល​ជា​សិទ្ធិ​ផ្តាច់មុខ​ របស់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​។

ជាមួយ​សម្តេច​តេ​ជោ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​រម្លឹក​ពី​ការ​ខិតខំ​របស់​រាជរ​ដ្ឋា​ភិ​បាល​ក្នុងការ​អភិវឌ្ឍ​តាម​ផែនការ​ដ៏​ជាក់លាក់ លើ​គ្រប់​វិស័យ ជាពិសេស​វិស័យ​អាទិភាព​ទាំង​៤ «​មនុស្ស ទឹក ផ្លូវ ភ្លើង​» ហើយ​អំពី​វិស័យ​ថាមពល​អគ្គិសនី​នេះ ​សម្តេច​ថា​ នៅ​ឆ្នាំ​២០២២ រាជរដ្ឋាភិបាល​មាន​ផែនការ​ធ្វើឱ្យ​ប្រជាពលរដ្ឋ​នៅ​គ្រប់​ភូមិ​ទូទាំង​ប្រទេស​មាន​អគ្គិសនី​ប្រើប្រាស់​៕​

7

Related Articles

Back to top button
Close
Close