សម្ដេច​តេ​ជោ អរគុណ​ចិន​ដែល​បញ្ជូន​អ្នកវិនិយោគ​លើ​វា​រី​អគ្គិសនី​នៅ​កម្ពុជា​

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ​ (២៥ កញ្ញា ២០១៧) ៖ ​​ក្នុងឱកាស​អញ្ជើញ​ជា​អធិបតីភាព នៅក្នុង​ពិធី​បិទទ្វារ​ទឹក​ទំនប់​វា​រី​​អគ្គិសនី​សេសា​ន​ក្រោម​២ ស្ថិតនៅក្នុង​ឃុំ​ភ្លុក ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង នា​ព្រឹក​ថ្ងៃទី​២៥ ខែសីហា ​​នេះ ​​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បានប្រកាស​ថ្លែងអំណរគុណ​យ៉ាងខ្លាំង​ដល់​រដ្ឋាភិបាល​ចិន ដែល​បាន​បញ្ជូន​អ្នកវិនិយោគ​លើ​វា​រី​អគ្គិសនី​នៅ​កម្ពុជា​។​

​សម្ដេច​បាន​លើកឡើងថា ប្រសិនបើ​គ្មាន​ការវិនិយោគ​របស់​ក្រុមហ៊ុន​ចិន​ទេ រង់ចាំ​ប្រទេស​ដទៃ​មិនដឹង​ជា​ថ្ងៃខែ​ឆ្នាំ​ណា​ទើប​មាន​វា​រី​អគ្គិ​ស​​នី​ប្រើ​នោះទេ​។ សម្តេច​ក៏​ស្នើ​ឲ្យ​មាន​ការសើរើ​លើ​គម្រោង​វា​រី​អគ្គិសនី​មួយចំនួន ដែល​សិក្សា​ហើយ​ទុកចោល​។ ការសើរើ​ដកហូត​នេះ​គឺ​ដើម្បី​​ឲ្យ​ក្រុមហ៊ុន​ដទៃ​សិក្សា​អនុ​វ​គម្រោង​បន្ត​។ សម្តេច​តេ​ជោ បាន​បញ្ជាក់ថា វា​រី​អគ្គិសនី​នៅ​កម្ពុជា​ស្ទើរតែ​ទាំងអស់​ត្រូវបាន​វិនិយោគ​ដោយ​​ក្រុមហ៊ុន​ចិន​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា ដំណាក់កាល​ដុត​ទៀន ដុត​ចង្កៀងប្រេងកាត ដុត​ចន្លុះ ដុត​ខ្លាញ់ត្រី​…​បាន​រសាត់​ឆ្ងាយ​ពី​កម្ពុជា​​ហើយ បន្ទាប់ពី​កម្ពុជា​ផលិត​បាន​វា​រី​អគ្គិសនី​ជាច្រើន​។ អំឡុង​ទសវត្សរ៍​ឆ្នាំ​៨០ កម្ពុជា ប្រើប្រាស់​ថាមពល​អគ្គិសនី​ប្រមាណ ៣០​ទៅ​៤០មេ​ហ្គា​វ៉ា​ត់​ប៉ុណ្ណោះ ប៉ុន្តែ​បច្ចុប្បន្ននេះ​ត្រូវការ​ជាង ២.០០០​មេ​ហ្គា​វ៉ា​ត់ គ្រាន់តែ​រាជធានី​ភ្នំពេញ​ប្រើប្រាស់​ប្រមាណ ៥០០​មេ​ហ្គា​វ៉ា​ត់​។​

​សម្តេច​តេ​ជោ បាន​គូសបញ្ជាក់ថា សូម្បីតែ​យន្តហោះ ហោះ​នៅលើ​អាកាស​រាល់ថ្ងៃ ក៏​ប៉ះពាល់​បរិស្ថាន​ដែរ​ហើយ​គម្រោង​ជាច្រើន​នៅ​​លើ​ពិភពលោក​នេះ សុទ្ធតែ​ប៉ះពាល់​បរិស្ថាន ប៉ុន្តែ​គេ​ត្រូវតែ​ធ្វើ​ព្រោះ​ជា​តម្រូវ​ការចាំបាច់​។​កម្ពុជា​នឹង​បន្ត​ជំរុញ​ការបង្កើត​វា​រី​អគ្គិសនី​​ទៅតាម​ដំណាក់កាល​នីមួយៗ​បន្ថែមទៀត ដើម្បី​បំពេញ​កំណើន​តម្រូវការ​៕

2
​ ​

​ ​

Related Articles

Back to top button
Close
Close