កម្ពជា​បង្កើតគម្រោង​ថា​មពល​ពន្លឺ​ព្រះអាទិត្យ​យក្ស​ជា​លើក​ដំបូង

សារព័ត៌មាន​​ Cambodia News/

ភ្នំពេញ (០៧ កញ្ញា ២០១៧)​ ៖ រាជ​រដ្ឋា​ភិបាល​កម្ពុជា​ បាន​បង្កើត​ឧទ្យានថាមពល​ពន្លឺ​ព្រះអាទិត្យ​ក្នុង​កម្រិត​ថា​មពល១០​មេហ្គាវាត់ ​ជា​លើក​ដំបូង​ នៅ​ទីក្រុង​បាវិត​ខេត្ត​ស្វាយ​រៀង​ ដែល​គម្រោង​វិនិ​យោគ​លើថា​មពលពន្លឺ​ព្រះអាទិត្យ​យក្ស​នេះ​វិនិយោគ​ដោយ​ក្រុម​ហ៊ុន​សិង្ហ​បុរី​ Sunseap ​Asset​ (Cambodia​)។

ក្នុង​ដំណើការ​ចុះ​និពិត្យ​នៃគម្រោង​វិនិ​យោគ​លើថា​មពលពន្លឺ​ព្រះអាទិត្យ​យក្ស​​កាល​ពី​ថ្ងៃ​ទី០​៦ ខែកញ្ញា ​​​ ឯកឧត្តម​ កែវ​ រតនៈ​ ប្រតិភូ​រាជរដ្ឋាភិ​បាល​ទទួល​បន្ទុក​ជាអគ្គនាយកអគ្គិសនីកម្ពុជា​​បានឱ្យដឹ​ងថា​ គម្រោង​ឧទ្យាន​ថាម​ ពល​ពន្លឺ​ព្រះអាទិត្យ​នេះ​ គឺជាគ​ម្រោងថាមព​លស្អាត​មិន​ប៉ះពា​ល់ដល់​បរិស្ថាន​ ហើយគ​ម្រោង​នេះ ​បង្ហាញ​ឱ្យ​ឃើញ​ជា​កា​របោះជំ​ហ៊ានថ្មី​មួយ​ទៀតរ​បស់​ប្រទេសក​ម្ពុជាក្នុងកា​រទាញ​ថា​មពលអគ្គិ​សនីពីធម្មជាតិ​ បន្ទាប់​ការ​ទាញ​ថាម​ពលពី​វារី​អគ្គិសនី​។

សូម​បញ្ជាក់​ថា ​ការ​សាង​សង់​ ឧទ្យាន​ថា​មពលព​ន្លឺព្រះអាទិត្យ​នេះ ​ធ្វើ​ឡើង​លើទំហំ​ផ្ទៃ​ដី​ ២១​ហិច​តា ​ចំណាយ​អស់​ទឹកប្រាក់​ប្រមាណ​១៤លា​នដុល្លារ​ ដោយ​ក្រុម​ហ៊ុន​ លក់​ថាម​ពលទៅឱ្យអ​គ្គិសនីកម្ពុជា​ក្នុង​តម្លៃទាប​ ក្នុង​រយៈ​ពេល​២​០ឆ្នាំ​៕

1

Related Articles

Back to top button
Close
Close