សម្តេចតេជោ អញ្ជើញសម្ពោធព្រះវិហារឥស្លាមក្រុងកំពង់ចាម
សារព័ត៌មាន Cambodia News/
កំពង់ចាម (០៤ សីហា ២០១៧) ៖នៅព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៧នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់វិហារឥស្លាមជើមៀក ស្ថិតក្នុងក្រុង កំពង់ចាមខេត្តកំពង់ចាម។
វិហារឥស្លាមនេះ ត្រូវបានសាងសង់ឡើងនៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៥ ហើយសាងសង់ រួចជាស្ថាពរនៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៦ ដែលបានចំណាយ ថវិកាសាងសង់ជិត៨០ម៉ឺនដុល្លារ បានមកពីប្រជាពលរដ្ឋក្នុងភូមិ និងសប្បុរសជននៅប្រទេសម៉ាឡេស៊ី ប្រុយណេ និងសឹង្ហបុរី៕