លោក ថាក់ស៊ីន ចេញមក​ធ្វើ​អត្ថាធិប្បាយ​នៅលើ​ធ្វី​ត​ធើ​

សារព័ត៌មាន​ Cambodia News/

ថៃ (៣១ សីហា ២០១៧) ៖ បន្ទាប់ពី​ស្ថិតនៅ​ស្ងៀមស្ងាត់​អស់​ពេល​ជាច្រើន​ឆ្នាំ​មក​នោះ អតីត​នាយករដ្ឋមន្ត្រី​ថៃ លោក ថាក់ស៊ីន ស៊ីណា​វ៉ា​ត់ នៅ​ថ្ងៃ​ពុធ​ទី​៣០​ខែសីហា​នេះ បានចេញ​ធ្វើ​អត្ថាធិប្បាយ​នៅលើ​បណ្តាញ​ទំនាក់ទំនង​សង្គម​ធ្វី​ត​ធើ (Twitter) បន្ទាប់ពី​លោកស្រី យី​ង​ឡាក់ ស៊ីណា​វ៉ា​ត់ ដែលជា​ប្អូនស្រី​របស់លោក បានធ្វើ​ដំណើរ​តាម​យន្តហោះ​ចេញពី​ប្រទេស​ថៃ កាលពី​សប្តាហ៍​មុន​។​

​លោក ថាក់ស៊ីន ស៊ីណា​វ៉ា​ត់ បាន​និយាយ​នៅលើ​ធ្វី​ត​ធើ​ជា​ផ្លូវការ​របស់លោក​ថា “​លោក ឆា​លី ដេ ម៉​ង់​តេ​ស្ឃូ កាលពីពេល​មួយ​នោះ បាន​និយាយថា មិនមាន​មេដឹកនាំ​ផ្តាច់ការ​ដ៏​ឃោរឃៅ​ណា​សាហាវឃោរឃៅ​ជាង​មេដឹកនាំ ដែល​បន្ត​ជ្រក​នៅក្រោម​ច្បាប់ ហើយ​តាំងខ្លួន​ជា​អ្នកការពារ​យុត្តិធម៌​នោះទេ​”​។

​លោក ថាក់ស៊ីន ស៊ីណា​វ៉ា​ត់ ដែលជា​អតីត​សេដ្ឋី​កាន់កាប់​ប្រព័ន្ធ​ទូរគមនាគមន៍​នេះ ត្រូវបាន​ទម្លាក់​ពី​អំណាច​ក្នុង​ការធ្វើ​រដ្ឋប្រហារ កាលពី​ឆ្នាំ​២០០៦ ហើយ​រស់នៅ​និរទេស​ខ្លួន​នៅ​បរទេស ដើម្បី​គេចចេញ​ពី​ការ​ជាប់ទោស​ប្រព្រឹត្ត​អំពើពុករលួយ កាលពី​ឆ្នាំ​២០០៨ ដែល លោក​បាន​និយាយថា​ជាហេតុ​ផល​ន​យោ​យ​បាយ​៕

g

Related Articles

Back to top button
Close
Close