​រដ្ឋាករទឹក​ភ្នំពេញ​ប្រកាស​ផ្អាក​ការទទួលប្រាក់​ថ្លៃ​ទឹក​រហូតដល់ថ្ងៃទី៤កញ្ញា

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (៣០ សីហា ២០១៧) ៖ ​រដ្ឋាករ​ទឹកភ្នំពេញបាន​ប្រកាស​ផ្អាក​ការទទួលប្រាក់​ថ្លៃ​ទឹក​រហូតដល់​ថ្ងៃទី​៤​ខែកញ្ញា​ទើប​ចាប់ផ្តើម​ទទួល​ឡើងវិញ​ ពេលនេះ​រដ្ឋាករទឹក​កំពុងតែ​រៀបចំ​វិក្កយបត្រ​ថ្មី​តាមរបៀប​ចាស់ ដោយមាន​បន្ថែម​ប្រភេទ​៤០០​រៀល​និង​៥០០​រៀល​ហើយ​រៀបចំ​បែបបទ​បង្វិលប្រាក់​លម្អៀង​សង​អតិថិជន​វិញ​។​ នេះ​បើ​យោង​តាម​សេចក្តី​ជូន​ដំណឹងរបស់​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញកាល​ពី​ថ្ងៃ​ទី​២៩ សីហា។

តាម​សេចក្តី​ជូន​ដំណឹង​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា ​ការផ្អាក​ការទទួលប្រាក់​ថ្លៃ​ទឹក​ពី​អតិថិជន​ជា​បណ្តោះអាសន្ន​ថា ក្នុង​គោលបំណង​ធ្វើការ​ទូទាត់​សង​ជា​សាច់ប្រាក់​លម្អៀង​លើស​ជូន​អ​ថិ​តិ​ជន​វិញ​នា​ថ្ងៃទី​៤​ខែកញ្ញា​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​កែសម្រួល​ប្រព​ន្ធ័​ចេញ​វិក្កយបត្រ (Software)​ដែល​តម្រូវ​ឲ្យ​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​ផ្អាក​ការទទួលប្រាក់​ថ្លៃ​ទឹក​ពី​អ​ថិ​តិ​ជន​ជា​បណ្តោះអាសន្ន​ចាប់ពី​ថ្ងៃ​ជូនដំណឹង​នេះ​រហូតដល់​ថ្ងៃទី​៤​ខែកញ្ញា ទើប​អាច​ដំណើរ​ការទទួលប្រាក់​ថ្លៃ​ទឹកជា​ធម្មតា​វិញ​បាន​។

​រដ្ឋាករទឹក​ក្រុងភ្នំពេញ​ក៏បាន​ជូនដំណឹង​មួយ​ទៀតថា​រដ្ឋាករទឹក​ក្រុង​ភ្នំ​ពេ​ញឹ​ង​ធ្វើការ​ទូទាត់​សង​ជា​សាច់ប្រាក់​លម្អៀង​លើស​ជូន​អតិថិជន​វិញ​ចាប់ពី​ថ្ងៃទី​៤​ខែកញ្ញា​នៅតាម​បញ្ជរបេឡា​ទាំងអស់​របស់​រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុងភ្នំពេញ​រៀងរាល់​ម៉ោង​ធ្វើការ ចាប់ពី​ម៉ោង​៦​ព្រឹក​ដល់​ម៉ោង​៤​ល្ងាច ដោយ​មិន​មានការ​សម្រាក​ពេល​ថ្ងៃត្រង់​ឡើយ ដោយ​គ្រាន់តែ​យកមក​ជាមួយ​នូវ វិក្កយបត្រ​បង់ប្រាក់​ថ្លៃ​ទឹក​ថ្មី​៕

a

1

Related Articles

Back to top button
Close
Close