តុលាការសម្រេចឃុំខ្លួនតារា​លក់​ឡេ​លាប​ស្បែក​តាម Facebook

សារព័ត៌មាន​ Cambodia News/

​ភ្នំពេញ (២៩ សីហា ២០១៧) ៖ នា​រសៀល​ថ្ងៃទី​២៨ ខែសីហា ឆ្នាំ​២០១៧​ម្សិលមិញនេះ នគរបាល​នាយកដ្ឋាន​ប្រយុទ្ធប្រឆាំង ផលិតផល​ក្លែងក្លាយ នៃ​ក្រសួងមហាផ្ទៃ បាន​បញ្ជូន​តារា​លក់​ឡេ​លាប​ស្បែក​តាម Facebook ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្តកណ្ដាល ដើម្បី​សាកសួរ​ករណី​លក់​ផលិតផល​ក្លែងក្លាយ នាំ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សុខភាព​អ្នកប្រើប្រាស់ ។​

គួ​រម្លឹកថា ប្រតិបត្តិ​ការបង្ក្រាប​ផលិតផល​ក្លែងក្លាយ​នោះ​ធ្វើឡើង​នៅ​គេហដ្ឋាន របស់​ស្ត្រី​ឈ្មោះ ឆេង ស្រីរ័ត្ន ដែលជា​ជនសង្ស័យ​ផ្ទាល់​តែម្តង ស្ថិតនៅក្នុង​សង្កាត់​ដើម​មៀន ក្រុង​តាខ្មៅ ខេត្តកណ្តាល ។​

មន្ត្រី​ជំនាញ​បញ្ជាក់ថា ការឃាត់ខ្លួន​នេះ​ធ្វើឡើង បន្ទាប់ពី​ស្ត្រី​រូបនេះ​បាន​លក់​ផលិតផល ដែល​គ្មាន​ការចុះបញ្ជី ឬ​ត្រួតពិនិត្យ​គុណភាព ឲ្យ​បានច្បាស់លាស់​ពី​ស្ថាប័ន​ពាក់ព័ន្ធ​នោះឡើយ​។ ម្យ៉ាងទៀត​ផលិតផល​ឡេ ដែល​ស្ត្រី​រូបនេះ​លក់​នោះ​វា​បានធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សុខភាព ស្បែក​របស់​អ្នកប្រើប្រាស់ ។

​ចុងក្រោយ​លោក សាយ សម្ផស្ស​សេរី ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្ដាល បាន សម្រេច​បញ្ជូន​តារា​លក់​ឡេ​លាប​ស្បែក​តាម Facebook ទៅ​ឃុំខ្លួន​ដាក់​ពន្ធ​នា គារ​បណ្តោះអាសន្ន​ហើយ ដោយ​ជាប់​ពាក់ព័ន្ធ​ការលក់​ផលិតផល​ក្លែងក្លាយ​នាំ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សុខភាព​ស្បែក​របស់​អ្នកប្រើប្រាស់​៕

1

2 3

4

5

6

 

Related Articles

Back to top button
Close
Close