កំណែ​ប្រឡង​បាក់​ឌុប​រឹតបន្តឹង​​បំពាក់​ទៅ​ដោយ​​កាមេរ៉ា​សុវត្ថិភាព​

សារព័ត៌មាន​​ Cambodia News/

ភ្នំ​ពេញ (២៨ សីហា ២០១៧) ៖ តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ក្រសួង​អប់រំ​យុវជន និង​កីឡា​ បាន​បង្ហាញ​ថា ដំណើរការ​កំណែ​សន្លឹក​កិច្ចការ​របស់​បេក្ខជន​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ កំពុង​ប្រព្រឹត្តិ​ទៅ​យ៉ាង​ស្ងប់ស្ងាត់ និង​តឹងរ៉ឹង​បំផុត ដោយមាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​សង្កេតការណ៍​យ៉ាង​ហ្មត់ចត់ ព្រមទាំង​មាន​បំពាក់​កាមេរ៉ា​សុវត្ថិភាព​ថែមទៀត​ផង​។​

​ការធ្វើ​កំណែ​សន្លឹក​កិច្ចការ​របស់​បេក្ខជន​ទាំងអស់ ត្រូវមាន​មន្ត្រី​បច្ចេកទេស​មកពី​អង្គភាព​ប្រឆាំង​អំពើពុករលួយ​នៅ​ប្រចាំការ​តាម​មណ្ឌល​ទាំង​១០​ក្នុង​រាជធានី​ភ្នំពេញ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ដើម្បី​ធានា​ឱ្យបាន​នូវ​សុក្រឹតភាព ក្រសួង​អប់រំ​បាន​បំពាក់​កាមេរ៉ា​សុវត្ថិភាព តាម​មណ្ឌល​កំណែ​ទាំងអស់​។ ចំណែក​គណៈកម្មកា​រវិ​ញ​ត្រូវ​អនុវត្តតាម​បទ​ប្បញ្ញត្តិ​របស់​ក្រសួង ដោយ​ពុំមាន​ការបន្ធូរបន្ថយ ដោយ​ប្រការ​ណាមួយ​ដាច់ខាត​៕

1

​​

Related Articles

Back to top button
Close
Close