សាលក្រម​ផ្តន្ទាទោស​លោកស្រី​យី​ង​ឡាក់​អាច​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​ប្រទេស​ថៃ​

សារព័ត៌មាន​ Cambodia News/

ថៃ (២៤ សីហា ២០១៧)  ៖ សាលក្រម​មួយ​ដែល​រង់ចាំ​ជា​យូរ​មកហើយ​ដើម្បី​កាត់ទោស​អតីត​នាយករដ្ឋមន្ត្រី​ថៃ​លោកស្រី​យី​ង​ឡាក់​ស៊ីណាវ៉ាត្រា​នៅក្នុង​សប្តាហ៍​នេះ​អាច​បង្ក​ឲ្យ​មាន​ភាព​តានតឹង​ហើយ​ទំនង​ជាមាន​ផលប៉ះពាល់​យ៉ាងខ្លាំង​នៅក្នុង​ប្រទេស​នេះ​ដែល​បែកបាក់​គ្នា​ខាង​នយោបាយ​។​

​យោធា​កំពុងកាន់​អំណាច​បាន​និយាយថា អ្នកគាំទ្រ​លោកស្រី​យី​ង​ឡាក់​ជាង​៣,០០០​នាក់​អាច​បង្ហាញខ្លួន​នៅឯ​តុលាការ​នៅ​ថ្ងៃ​សុក្រ​នេះ ​នៅក្នុង​អ្វីដែល​ជាការ​ជួបជុំ​នយោបាយ​ដ៏​ធំ​បំផុត​មួយ​ចាប់តាំងពី​រដ្ឋាភិបាលរ​បស់​លោកស្រី​ត្រូវបាន​បណ្តេញចេញ​នៅក្នុង​រដ្ឋប្រហារ​ឆ្នាំ​២០១៤​។​ ​ប៉ូលិស​រាប់ពាន់នាក់​នឹង​ត្រៀមលក្ខណៈ​ដើម្បី​ដោះស្រាយ​បញ្ហា​ដែល​បាន​ក្លាយទៅជា​ចំណុច​សំខាន់​នៃ​នយោបាយ​ថៃ​ក្នុង​រយៈពេល​មួយ​ទសវត្ស​រឺ​ច្រើនជាង​នេះ​កន្លងមក​។​

​លោកស្រី​យី​ង​ឡាក់​ត្រូវបាន​គេ​ចោទប្រកាន់​ពីបទ​ធ្វេសប្រហែស​ក្នុងការ​ដោះស្រាយ​បញ្ហា​ឧបត្ថម្ភ​ធន​ស្រូវ​ទឹកប្រាក់​រាប់ពាន់​លាន​ដុល្លារ​ដែល​រដ្ឋាភិបាល​ទិញស្រូវ​ពី​កសិករ​ក្នុងតម្លៃ​ខ្ពស់​។​ បញ្ហា​នោះបាន​នាំ​ឲ្យ​មាន​ស្តុក​គ្រាប់​ធញ្ញជាតិ​ដែល​ខូចខាត បង្ខូច​ទ្រង់ទ្រាយ​តម្លៃ​ទីផ្សារ​ពិភពលោក​និង​ធ្វើ​ឲ្យ​ប្រទេស​ថៃ​បាត់បង់​តំណែង​ជា​អ្នក​នាំចេញ​កំពូល​របស់​ពិភពលោក​។ រដ្ឋាភិបាល​បាន​និយាយថា ការខាតបង់​គឺ​ស្មើនឹង​ទឹកប្រាក់​៨​ពាន់​លាន​ដុល្លារ​អាមេរិក​៕

1

Related Articles

Back to top button
Close
Close