មន្ត្រីរដ្ឋាភិបាល ៖ បាតុកម្មតវ៉ាប្រឆាំងស្ថានទូតអាមេរិកនៅភ្នំពេញអាចនឹងកើតមាន
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២៤ សីហា ២០១៧) ៖ មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលបានទម្លាយប្រាប់ឲ្យដឹងថា ការធ្វើបាតុកម្មតវ៉ាប្រឆាំងនឹងស្ថានទូតអាមេរិក អាចនឹងកើតមានឡើងនៅភ្នំពេញដោយក្រុមអ្នកជាតិនិយម និងអ្នកគាំទ្ររាជរដ្ឋាភិបាល។
ប្រភពព័ត៌មានបានបញ្ជាក់ឲ្យដឹងទៀតថា ការធ្វើបាតុកម្មតវ៉ានេះទំនងអាចនឹងមានលក្ខណៈទ្រង់ទ្រាយធំ ប្រឆាំងនឹងស្ថានទូតអាមេរិកនៅភ្នំពេញ ដូចកាលទស្សវត្ស៦០ ព្រោះតែទង្វើរបស់អាមេរិកលូកលាន់ចូលដែនអធិបតេយ្យរបស់កម្ពុជា។ ក្រុមអ្នកជាតិនិយមបានត្រៀមខ្លួនដើម្បីចូលរួមធ្វើបាតុកម្មប្រឆាំងតវ៉ានេះ។
គួរបញ្ជាក់ថា ការត្រៀមអាចផ្ទុះបាតុកម្មតវ៉ានេះ ធ្វើឡើងបន្ទាប់ពីស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា បានសម្តែងការប្រតិកម្មខ្លាំងៗមកលើរាជរដ្ឋាភិបាលរបស់សម្តេចតេជោ ហ៊ុន សែន ជុំវិញការបិទនិងបណ្តេញវិទ្យាស្ថានជាតិប្រជាធិបតេយ្យ ហៅកាត់ NDI ដែលបានប្រព្រឹត្តិល្មើសច្បាប់របស់កម្ពុជាក្នុងរយៈពេល៧ថ្ងៃ៕