សម្តេច ហ៊ុន សែន ៖ បើគ្មានការដឹកនាំរបស់រាជរដ្ឋាភិបាល ពលករខ្មែរក៏មិនអាចទៅធ្វើការនៅក្រៅ ប្រទេសបានដែរ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២៣ សីហា ២០១៧) ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើគ្មានការរបស់រាជរដ្ឋាភិបាលទេ ប្រជាពលរដ្ឋខ្មែរក៏មិនអាច ទៅធ្វើការងារនៅក្រៅ ប្រទេសបានដែរ។
សម្តេចបានថ្លែងក្នុង ពិធីសំណេះសំណាល ជាមួយកម្មករនៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧ ថា សូមផ្តាំផ្ញើទៅកម្មករ-កម្មការិនី នៅក្រៅប្រទេស ដែលមានជាង១លាននាក់ នៅថៃ កូរ៉េខាងត្បូង។
សម្តេចបញ្ជាក់ថា “មិនមែនជាការងារដាច់ឡែក របស់ក្មួយៗនោះ គឺបានមកពីការប្រឹងប្រែង សម្បើមណាស់ ពីរាជរដ្ឋាភិបាលកម្ពុជា ដើម្បីសម្រួលឲ្យបានទទួលការងារ ធ្វើដោយស្របច្បាប់នៅក្រៅប្រទេស និងបង្កើតការងារនៅក្នុងស្រុក ដើម្បីបានក្មួយពេល ត្រឡប់មកវិញ មានការងារធ្វើនៅក្នុងស្រុកវិញ។ ការងារនៅក្រៅប្រទេស ក៏ជាផ្នែកមួយនៃការងារ នៅក្នុងប្រទេសដែរ”៕