​ម្ចាស់​ដែល​បាត់​ម៉ូតូ​ ​ទៅពិនិត្យនៅ​ស្នងការដ្ឋាន​ក្រុងភ្នំពេញ​​ដើម្បី​ទទួលយក​វិញ​

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ​ (២១ សីហា ២០១៧) ៖​កាលពី​ថ្ងៃទី​២០​ខែសីហា​ឆ្នាំ​២០១៧​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ជា​ម្ចាស់​ដែល​បាត់​ម៉ូតូ​និង​រ៉ឺម៉ក​កង់​បី​ត្រូវ​ទៅពិនិត្យ​ដើម្បី​ទទួលយក​ទោចក្រយានយន្ត​របស់ខ្លួន​ត្រឡប់មកវិញ​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​។

​លោក​វរសេនីយ៍ឯក​ប៊ុន​សត្យា​នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​បាន​ឲ្យ​ដឹងថា​យានយន្ត​ដែល​ដកហូត​បាន​នោះ​មាន​ម៉ូតូ​ចំនួន​៣២​គ្រឿង និង​រ៉ឺម៉ក​៧​គ្រឿង ដែល​កម្លាំង​នគរបាល​ខណ្ឌទួលគោក បាន​ដកហូត​បាន​កាលពី​ថ្ងៃទី​១៨ ខែសីហា​ឆ្នាំ​២០១៧​ពី​ផ្ទះ​លេខ​១៤​ផ្លូវ​១៩២ កែង​ផ្លូវ​២៥៣ ក្រុម​៧ ភូមិ​២ សង្កាត់​ទឹកល្អក់​៣ ខណ្ឌទួលគោក​។​

​លោកនាយ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​បាន​បន្តថា​កាលពី​ថ្ងៃទី​១៦ ខែសីហា កន្លងទៅ កម្លាំង​សមត្ថកិច្ច​ក៏បាន​រកឃើញ​រថយន្ដ និង​ម៉ូតូ​ដែល​គ្មាន​ឯកសារ​ត្រឹមត្រូវ​ប្រមាណ​១០០​គ្រឿង​ហើយ​កំពុង​អំពាវនាវ​រក​ម្ចាស់​កម្មសិទ្ធិ​មក​ទទួលយក​វិញ​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​។ សម្រាប់​ប្រជាពលរដ្ឋ​ដែល​ធ្លាប់​បាត់​ម៉ូតូ និង​រថយន្ត នាពេល​កន្លងមក ដោយសារ​អំពើ​ប្លន់​លួច​កាច់ក​និង​ឆបោក​ជាដើម​៕

4

1

2

3

 

Related Articles

Back to top button
Close
Close