អូស្ត្រាលី ​​ចង់​ឃើញ​​ការ​ធ្វើ​ប្រជា​មតិ​ទទួល​ស្គាល់​​​ជន​ជាតិ​ដើម

នាយក​រដ្ឋ​មន្ត្រី​អូស្ត្រាលី លោក​ Kevin Rudd ​មាន​ប្រសាសន៍​ថា លោក​ចង់​ឃើញ​​ការ​ធ្វើ​ប្រជា​មតិ​អំពី​ការទទួល​ស្គាល់​​​ជន​ជាតិ​ដើម​ អូស្ត្រាលី​នៅ​ក្នុង​រដ្ឋ​​ធម្ម​នុញ្ញ​​​​ នៅ​ក្នុង​រដ្ឋ​សភា​អាណត្តិ​​បន្ទាប់។

រដ្ឋា​ភិបាលក្រោម​ការ​ដឹក​នាំ​ដោយ​ លោក​ស្រី  Julia Gillard ​ដែល​ទើប​បាត់​បង់​តំណែង​នោះ បាន​​ដក​​ចេញ​នូវ​​គម្រោង​ធ្វើ​ប្រជាមតិ​លើ​បញ្ហា​នេះ​ដោយ​លើក​ឡើង​ថា ​សាធារណជន​មាន​ការ​យល់​ដឹង​តិច​តួច​​អំពី​តម្រូវ​ការ​​ដើម្បី​ការ​ផ្លាស់​ ប្តូរ​​​។

លោក Kevin Rudd ​បាន​​ធ្វើ​ដំណើរ​​ទៅ​​តំបន់  Arnhem Land ក្នុង​ដែន​ដី​អូស្ត្រាលី​ខាង​ជើង ដើម្បី​ចូល​រួម​ខួប​លើក​ទី​៥០ នៃ​ការ​ទទួល​ស្គាល់​​ញត្តិ​សរសេរ​លើ​សំបក​ឈើ​របស់​ជន​ជាតិ​ភាគ​តិច​ អូស្ត្រាលី ដែល​ជា​ជំនួយ​ក្នុង​ការ​​កកើត​នៃ​ចលនា​ទាម​ទារ​​កម្ម​សិទ្ធិ​ទឹក​ដី របស់​ជន​ជាតិ​ភាគ​តិច​អូស្ត្រាលី។

​លោក Kevin Rudd ​ ​បាន​ទទួល​ស្គាល់​​ថា ​ទស្ស​កិច្ច​របស់​លោក បាន​រំលេច​នូវ​ការ​អំពាវនាវ​​ជាថ្មី ពី​​អ្នក​ដឹក​នាំ​ជនជាតិ​ភាគ​តិច​អូស្ត្រាលី ​ដើម្បី​ឲ្យ​​​រដ្ឋា​ភិបាល​អូស្ត្រាលីផ្តល់​អាទិភាព​ខ្ពស់​ ដល់​ការ​ទទួល​ស្គាល់​ជន​ជាតិ​ដើម​អូស្ត្រាលី​ក្នុង​រដ្ឋ​ធម្ម​នុញ្ញ​​ជាតិ។

“I want this done in the next term of the Australian parliament that’s what I really want to see and I really want to achieve that bipartisan consensus as rapidly as possible.”

​​​​​​លោក Kevin Rudd ​ មាន​ប្រសាសន៍​ថា លោក​​​ចង់​ឲ្យ​មាន​ការ​​ធ្វើ​ដូច្នេះ​នៅ​ក្នុង​​​​អាណត្តិ​បន្ទាប់​របស់​​ សភា​អូស្ត្រាលី។ នោះ​គឺ​ជា​អ្វី​ដែល​លោក​ពិត​ជា​ចង់​ឃើញ និង​ចង់​ទទួល​បាន​ការ​យល់​ព្រម​​រួម​គ្នា ក្នុង​ពេល​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន៕ (Radio Australia)

Related Articles

Back to top button
Close
Close