ប្រឡង​បាក់​ឌុប​ឆ្នាំនេះ​ ACU ​ដាក់​អ្នកសង្កេតការណ៍​៤៥១០​នាក់​

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (១៥ សីហា ២០១៧) ៖ ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុប​) ដែល​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២១ សីហា​ខាងមុខ អង្គភាព​ប្រឆាំង​អំពើពុករលួយ​នឹងដាក់​អ្នកសង្កេតការណ៍​ចំនួន ៤៥១០​នាក់ លើ​បន្ទប់​ប្រឡង​ចំនួន​៤១៥៤ បន្ទប់​ទូទាំងប្រទេស​។​អ្វីដែល​ជាការ​កត់សម្គាល់​នោះ​គឺ អ្នកសង្កេតការណ៍​មាន​សិទ្ធិ​ពិសេស​អាច​កាន់​ទូរស័ព្ទ និង​អាច​ថត​ភាពមិនប្រក្រតី​ក្នុង​មណ្ឌល​បាន​។​

ចំនួន​អ្នកសង្កេតការណ៍​ស្ម័គ្រចិត្ត​នៅក្នុង​ឆ្នាំនេះ ថយចុះ​បើ​ធៀប​នឹង​ឆ្នាំ​២០១៦ ដែលមាន​ប្រមាណ​ជាង ៦​ពាន់​នាក់​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោកស្រី ម៉ា សូ​យ៉ិ​ន​ដា ឧបការី​នៃ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​។ លោកស្រី​បន្តថា ការថយចុះ​នេះ​ដោយសារ អង្គភាព​ប្រឆាំង​អំពើពុករលួយ​បានកំណត់​ចំនួន​អ្នកសង្កេតការណ៍​ស្របទៅតាម​បន្ទប់​ប្រឡង​។ ជា​បទពិសោធន៍​កាលពីពេល​កន្លងទៅ ចំនួន​អ្នកសង្កេតការណ៍​ច្រើន​រហូតដល់​មួយ​បន្ទប់​មាន​អ្នកស្ម័គ្រចិត្ត ៤​ទៅ​៥​នាក់ ហើយ​គាត់​ជជែក​គ្នា​លេង​ដែល​រំខាន ដល់​បេក្ខជន​។​

​គួរ​បញ្ចាក់​ផងដែរ​ថា អ្នកសង្កេតការណ៍​ដែល​ចូលរួម​ក្នុង​ការប្រឡង​ឆ្នាំនេះ មកពី​សាកលវិទ្យាល័យ​នានា បុគ្គល អង្គការ ក្រុមហ៊ុន​ឯកជន ព្រះសង្ឃ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​អ្នកសង្កេតការណ៍ បរទេស​ចំនួន​២​នាក់​៕

7

Related Articles

Back to top button
Close
Close