អ្នក​រស់​នៅ​ជា​មួយ​មេរោគ​អេដស៍​ជាង​​មួយ​ម៉ឺន​​គ្រួសារ​​នឹង​​បាត់​​ប​ង់​ការ​គាំ​ទ្រ​ស្បៀង​នៅ​ចុង​ឆ្នាំ​នេះ

ដោយ៖ ឈាវ អភិរ៉ា

អ្នករស់នៅជាមួយមេរោគអេដស៍ទទួលអង្តរពីកម្មវិធីស្បៀងអាហារ
ពិភពលោកកន្លងមក (រូប ខា ណា)

អ្នករស់នៅជាមួយមេរោគអេដស៍ទទួលអង្ករពី កម្មវិធីស្បៀងអាហារពិភពលោកនៅប្រទេស កម្ពុជាយ៉ាងហោចណាស់ ក៏មានអ្នក រស់នៅ ជាមួយមេរោគអេដស៍ និងកុមារកំព្រា និង  កុមារងាយរងគ្រោះជាងមួយម៉ឺនគ្រួសារផង ដែរ កំពុងទទួលបាននូវការគាំទ្រពីកម្មវិធី ស្បៀងអាហារពិភពលោក តាមរយៈអង្គការ ខាណា និងអង្គការដៃគូ និងត្រូវបញ្ចប់ការ គាំទ្រនាបំណាច់ចុងឆ្នាំនេះ។

ជាគំនិតផ្តួចផ្តើមរបស់កម្មវិធីស្បៀងអាហារ ពិភពលោក ដោយពឹងផ្អែកលើលទ្ឋផលល្អ តាំងពីចាប់ផ្តើមអនុវត្តន៍គម្រោងមក។ ជា  លទ្ឋផលការគាំទ្រស្បៀងអាហារទៅដល់ គ្រួសារអ្នករស់នៅជាមួយមេរោគអេដស៍ និងកុមារកំព្រា និងកុមារងាយរងគ្រោះ គឺ សុខភាពរបស់គាត់មានសុខភាពល្អប្រសើរ យ៉ាងខ្លាំង និងការមាក់ងាយ និងការរើស អើងត្រូវបានកាត់បន្ថយ។ កម្មវិធីក៏បានធ្វើឲ្យ និរន្តរភាពសេដ្ឋកិច្ច និងការផ្តល់ការគាំទ្រ ស្បៀង និងគាំទ្រហិរញ្ញវត្ថុកាត់បន្ថយបាន នូវឧបសគ្គដើម្បីទទួលបាននូវសេវា សំខាន់ៗ ដូចជាការថែទាំសុខភាពនិងទៅសាលា រៀន។

លោកសឿម សុផល តំណាងអ្នករស់នៅជាមួយមេរោគអេដស៍មកពីមជ្ឈមណ្ឌលសហសង្គ្រោះកម្ពុជាបានមានប្រសាស៍ថា “តាម រយៈកញ្ចប់ពេញលេញនៃអន្តរាគមន៍ ការថែទាំ និងការបង្ការ រួមទាំងការគាំទ្រដល់អ្នករស់នៅជាមួយមេរោគ អេដស៍ និងកុមារ កំព្រា និងកុមារងាយរងគ្រោះ ពួកគេកំពុងទទួលបាននូវសុខភាពកាន់តែប្រសើរ ហើយពួកគេមានលទ្ធភាពបញ្ជូនកូនៗរបស់ពួក គេទៅសាលា និងធ្វើការដូចមនុស្សទូទៅដែលមិនមានទទួលផលប៉ះពាល់ដោយមេរោគអេដស៍។ សព្វថ្ងៃមានអ្នករស់នៅជាមួយ មេរោគអេដស៍ ចំនួន២៨៧គ្រួសារ និងកុមារកំព្រា និងកុមារងាយរងគ្រោះចំនួន១០៧០គ្រួសារ ទទួលបាននូវការគាំទ្រស្បៀងនៅ ក្នុងខេត្តសៀមរាបតាមរយៈមជ្ឈមណ្ឌលសហសង្គ្រោះកម្ពុជា។

ជាអកុសល្យ កម្មវិធីស្បៀងអាហារពិភពលោក នឹងបញ្ចប់ផ្តល់ការគាំស្បៀងទៅដល់ដៃគូដែលធ្វើការឆ្លើយតបមេរោគអេដស៍នៅ កម្ពុជានាបំណាច់ឆ្នាំ២០១២។ អ្នករស់នៅជាមួយមេរោគអេដស៍ និងកុមារកំព្រា និងកុមារងាយរងគ្រោះមានអាម្មណ៏ក្រៀមក្រំ ដោយដឹងថាការគាំទ្រស្បៀងត្រូវបញ្ចប់នាចុងឆ្នាំនេះ” ។

ប្រសិនកម្មវិធីស្បៀងអាហារពិភពលោក បញ្ឈប់ការគាំទ្រនូវស្បៀងទៅដល់អ្នករស់នៅជាមួយមេរោគអេដស៍ និងកុមារកំព្រា កុមារងាយរងគ្រោះ ដូចនេះពួកគេនឹងប្រឈម កាលំបាកជាមួយសេដ្ឋកិច្ចគ្រួសាររបស់ពួកគេ។ វាអាចធ្វើឲ្យគាត់ទទួលផលប៉ះ ពាល់ដល់សុខភាពរបស់ពួកគេ ដូចជាពួកគេចាប់ផ្តើមធ្វើការធ្ងន់ធ្ងរ។ កូនៗមិនបានទៅសាលារៀនទៀងទាត់ ពីព្រោះពួកគេត្រូវតែជួយគ្រួសាររបស់ពួកគេ និងមានមួយចំនួនទៀតធ្វើចំណាកស្រុក ទៅកាន់ខែត្រផ្សេង ឫក៏ព្រំដែន ដើម្បីរកការងារធ្វើ យកប្រាក់គាំទ្រក្រុម គ្រួសារ របស់ ពួកគេ។ បន្ថែមពីនេះទៀត ពួកគេប្រហែលជាប្រើឱសថប្រឆាំងមេរោគអេដស៍ មិនទៀង ទាត់ផងដែរ ដោយពួកគាត់បារម្ភជាមួយនឹងការរកប្រាក់ដើម្បីទិញអាហារចិញ្ចឹមជីវិត និងក្រុមគ្រួសាររបស់ពួកគេ។

របាយកាណ៍ប្រចាំឆ្នាំ២០១១របស់អង្គការខាណា បានបញ្ចេញរបាយការណ៍ថា អង្ករចំនួន២.៦៥៨.៣៦តោន ត្រូវបានចែក និងគាំទ្រទៅដល់អ្នករស់នៅជាមួយមេរោគអេដស៍ និងកុមារកំព្រា និងកុមារងាយរងគ្រោះចំនួន១៥៩៧៩គ្រួសារ។ ចំនួនគ្រួសារមានការកើនឡើងក្នុងមួយឆ្នាំៗ ដោយសារតែចំនួនអង្ករដែលត្រូវផ្តល់ត្រូវបានកាត់បន្ថយ។

លោក សុផល បន្ថែមទៀតថា “តាំងនាមឲ្យអ្នករស់នៅជាមួយមេរោគអេដស៍ និងកុមារកំព្រា និងកុមារងាយរងគ្រោះនៅក្នុងខែត្រសៀមរាប ខ្ញុំសូមអង្វរកទៅដល់កម្មវិធីស្បៀងអាហារពិភពលោក ម្ចាស់ជំនួយ និងអ្នកពាក់ព័ន្ឋ មេត្តាពិចារណា និងបន្តនូវការគាំទ្រស្បៀងដល់ពួកគាត់ ដើម្បីធ្វើឲ្យប្រសើរនូវការរស់នៅរបស់ពួកគាត់ ហើយធ្វើឲ្យកូនៗពួកគាត់អាចទៅសាលារៀន។ ការគាំទ្រស្បៀងធ្វើឲ្យមនុស្សរស់នៅមានសង្ឃឹម ពីមួយថ្ងៃទៅមួយថ្ងៃរួមទាំងអនុញ្ញាត្តិឲ្យពួកគាត់នូវមធ្យោបាយនិរន្តរភាពមួយ។ ចុងបញ្ចប់ លោក សុផល បានបន្ថែមថា អត់ថ្នាំ ប្រសើរជាងអត់បាយហូប” ។

អង្គការខាណា គឺជាអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុកដ៏ធំកំពុងផ្តល់នូវសេវាបង្ការ ថែទាំ និងការគាំទ្រ នៅក្នុងប្រទេសកម្ពុជា តាមរយៈបណ្តាញដៃគូចំនួន៣៨ ទូទាំង២០ ខេត្ត និងក្រុង។ (ឈាវ អភិរ៉ា ជាជំនួយការគាំទ្របច្ចេកទេស និងការអនុវត្តន៏ល្អ នៃអង្គការខាណា)

Related Articles

Back to top button
Close
Close