សាលក្រមរឿងក្តីកូនមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ជាមួយកញ្ញា វ៉ាន់ នីឡា នឹងត្រូវលាតត្រដាងនៅរសៀលនេះ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១៥ សីហា ២០១៧) ៖ សាលក្រមរឿងក្តីជនជាប់ចោទ គុយ សិទ្ធិសក្តិ កូនប្រុសលោក គុយ ប៊ុនសន អតីតអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ ជាមួយកញ្ញា សុខ ចិន្ដា ហៅ វ៉ាន់ នីឡានឹងប្រកាស នៅរសៀលថ្ងៃទី១៥ ខែសីហា នេះ បន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញ បើកសវនាការកាលពីរសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧ ដោយអវត្តមានជនជាប់ចោទនិងដើមបណ្ដឹងរដ្ឋប្បវេណី។
ជនជាប់ចោទ គុយ សិទ្ធិសក្តិ ត្រូវបានចោទប្រកាន់ពីបទ «ហិង្សាដោយចេតនានិងចែកចាយរូបភាពអាសអាភាស» ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០១៦ តាមមាត្រា២១៧នៃក្រមព្រហ្មទណ្ឌ និង មាត្រា៣៨ និងមាត្រា៣៩ ច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ។ មជ្ឈដ្ឋានមួយចំនួនរង់ចាំមើលថា តើជោគវាសនាជនជាប់ចោទ គុយ សិទ្ធិសក្តិ នឹងត្រូវតុលាការសម្រេចយ៉ាងណា ៕