កត្តា៣ យ៉ាងមុនសម្រេចចិត្តជ្រើសរើសមុខជំនាញមកសិក្សាបន្ត
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១៤ សីហា ២០១៧) ៖ ខណៈពេលដែលឈានចូលដល់កម្រិតវិទ្យាល័យ សិស្សានុសិស្សគ្រប់រូប តែងតែខិតខំសិក្សាដើម្បីប្រឡងបញ្ចប់ ថ្នាក់មធ្យមសិក្សាទុតិយភូមិ (ប្រឡងបាក់ឌុប)។ ស្របជាមួយនឹងភាពស្វិតស្វាញនោះដែរ ពួកគេត្រូវប្រឈមមុខទៅនឹងកង្វល់មួយទៀត ថាតើគួរជ្រើសរើសមុខជំនាញណាមួយ ដើម្បីរៀននៅថ្នាក់ឧត្តមសិក្សា។
ការសម្រេចចិត្តរើសយកជំនាញដែលត្រឹមត្រូវមួយ គីជាកត្តាដ៏សំខាន់ ដោយហេតុថាជម្រើសនោះ អាចនឹងតម្រង់ទិសឲ្យយើងឈានទៅរកការងារជាក់លាក់មួយនាពេលអនាគត ឫក៏បង្វែរទិសដៅនោះក៏ថាបាន។ ដូចនេះ មុននឹងធ្វើការសម្រេចចិត្ត អ្នកគួរគិតដល់កត្តា៣យ៉ាងដូចជា៖
១- ឆន្ទៈ
ឆន្ទៈជាកត្តាចំបងបំផុតក្នុងន័យនេះ ឆន្ទៈសំដៅទៅលើចំណង់ចំណូលចិត្តរបស់អ្នកទៅលើមុខជំនាញណាមួយ។ ប្រសិនបើអ្នកប្តេជ្ញារៀនអ្វីដែលអ្នកចូលចិត្ត នោះការសិក្សារបស់អ្នកនឹងមានប្រសិទ្ធភាព។
២- ឱកាសការងារ
អ្នកគួរគប្បីគិតពីឱកាស ដែល អ្នកអាចទទួលបានការងារបន្ទាប់ពីបញ្ចប់ការសិក្សា។ វាគឺជាការខាតបង់យ៉ាងធំ ប្រសិនបើអ្នកខិតខំចំណាយពេល កំលាំង និងប្រាក់កាសជាច្រើនដើម្បីចាប់យកជំនាញនោះមិនអាចប្រើប្រាស់វាក្នុងជីវិតការងាររបស់អ្នកបាន។
៣- សមត្ថភាព:
មិនថាសមត្ថភាពផ្នែកបញ្ញាស្មារតី ឫផ្នែកហិរញ្ញវត្ថុនោះទេ គឺជាកត្តាដែលគួរពិចារណា។ ពេលខ្លះ អ្នកនឹងត្រូវបោះបង់ពាក់កណ្តាលទីដោយសារសមត្ថភាពមិនដល់ ឫខ្វះធនធានថវិកាដើម្បីបន្តការសិក្សា។
ប្រសិនបើអ្នកនៅតែមិនអាចសម្រេចចិត្តបាន អ្នកអាចសាកសួរសុំគំនិតយោបល់ពីលោកគ្រូអ្នកគ្រួ ឫឳពុកម្តាយរបស់អ្នក។ ម្យ៉ាងទៀត អ្នកក៏អាចចូលរូមក្នុងកម្មវិធី “ពិព័រណ៍មុខជំនាញនិងការងារ (Major and Career Fair)” ដែលរៀបចំឡើងដោយ ក្រសូងអប់រំ យុវជននិងកីឡា ជារៀងរាល់ឆ្នាំសំរាប់ជាជំនួយដល់សិស្សានុសិស្ស ដែលមានការលំបាក ឫចម្ងល់នានាក្នុងការជ្រើសរើសមុខជំនាញ៕