ទីក្រុង​ភ្នំពេញ​អាច​មាន​ខ្សែ​រថភ្លើង​ឆ្ពោះទៅ​ព្រ​លាន​យន្ដហោះ

សារព័ត៌មាន​ Cambodia News/

​ភ្នំពេញ (០៨ សីហា ២០១៧) ៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី បាន​ស្នើ​ឲ្យ​ប្រទេស​ជប៉ុន​ជួយ​គម្រោង​វិនិយោគ​សាងសង់​ផ្លូវ​រថភ្លើង​លើ​អាកាស (Sky train) ដែល​មាន​តម្លៃ​៨០០​លាន​ដុល្លារ​អា​មេ​រិ​ក ខណៈ​កន្លង​មក ក្រុមហ៊ុន Royal Railway បាន​លើក​គម្រោង​រថភ្លើង​ធុន​ស្រាល​មួយ ចេញពី​ស្ថានីយ​រា​ជាយ​ស្ម័យ​យាន​ទៅ​កាន់​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ហើយ​គ្រោង​ដាក់​ឲ្យ​ដំណើរការ​នៅ​ឆ្នាំ​២០១៨ ។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​សរសេរ​លើ​ទំព័រ​បណ្តាញ​ទំនាក់ទំនង​សង្គម​របស់​សម្តេច​កាលពី​រាត្រី​ថ្ងៃ​ទី​៦ សីហា កន្លង​មក​ថា នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​៣​ថ្ងៃនេះ សម្តេច​តេ​ជោ នឹង​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី Shinzo Abe ហើយនឹង​ចុះហត្ថលេខា​លើ​ឯកសារ​សំខាន់​ចំនួន​២ ដែល​មាន​ទឹកប្រាក់​ប្រមាណ​ជាង​២៤០​លាន​ដុល្លារ ។

ទន្ទឹម​នឹង​នេះ សម្តេច​តេ​ជោ​នឹង​ពិភាក្សា​អំពី​គម្រោង​សាងសង់​ផ្លូវ​រថភ្លើង​លើ​អាកាស ពី​រាជធានី​ភ្នំពេញ​ឆ្ពោះទៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ដែល​មាន​ទឹកប្រាក់​ប្រមាណ​៨០០​លាន​ដុល្លារ​អា​មេ​រិ​ក ៕

2 1

 

 

 

 

Related Articles

Back to top button
Close
Close