លោកស៊ិ​ន​ហ្សូ អា​បេ​ ធ្វើឱ្យ​សម្តេច​តេ​ជោភ្ញាក់​ផ្អើល​​​បំផុត

សារព័ត៌មាន​ Cambodia News/

​​ភ្នំពេញ​ (០៨ សីហា ២០១៧) ៖ លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន ស៊ិ​ន​ហ្សូ អា​បេ (Shinzo Abe) បាន​បង្ក​ភាព​ភ្ញាក់ផ្អើល​មួយ ​ជូនសម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ការ​រៀបចំ​និង​ជូនពរ​ថ្ងៃ​ខួបកំណើត​ពិតប្រាកដ​របស់​សម្តេច​តេ​ជោ ដែល​ធ្វើ​ឱ្យ​​អ្នកចូលរួម​ទាំងអស់​​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង នៅ​ក្នុងអំឡុងពេល​ពិធី​លៀង​សាយភោជន៍​នៅ​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន​ល្ងាច​ថ្ងៃ​ទី០៧ សីហា ២០១៧​ ខណៈស​ម្តេច​បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា​​បំពេញ​ទស្សន​កិច្ច​ផ្លូវការ​នៅ​ប្រទេស​ជប៉ុន​ ចាប់ពី​ថ្ងៃ​ទី​០៦ ដល់​ថ្ងៃ​ទី០៩ ​ខែ​សីហា

ខណៈ​ពេល​ដែល​ពិធី​លៀង​សាយភោជន៍​កំពុង​ប្រព្រឹត្តិ​ទៅ​យ៉ាង​សប្បាយ​រីករាយ ស្រាប់តែ​ឮ​សម្លេង​ភ្លេង​ជូនពរ​ថ្ងៃ​ខួបកំណើត ដែល​ធ្វើ​អោយ​អ្នកចូលរួម​ទាំងអស់​មានការ​ភ្ញាក់ផ្អើល ហើយ​គ្រប់​ៗ​គ្នា​បាន​បែរមុខ​ទៅ​រក​តុ​របស់សម្តេច​តេ​ជោ និង​លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន​ដែល​កំពុង​អង្គុយ​រួម​តុ​ជាមួយ​គ្នា​។

តាម​រយៈ​វី​ដេ​អូ​និង​សារ​ក្នុង​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេច​តេ​ជោ​បាន​បង្ហាញ​ថា ​៖ ពេល​នោះ ស្រាប់តែ​ឃើញ​មនុស្ស​ម្នាក់​កាន់​នំ​ខួបកំណើត​ដើរ​សំដៅ​ទៅ​រក​តុ​របស់​សម្តេច​តេ​ជោ ហើយ​លោក Shinzo Abe ក៏​បាន​ច្រៀង​ចំរៀង​ជូនពរ​ថ្ងៃ​ខួបកំណើត អម​ជាមួយ​ភ្លេង​ដែល​កំពុង​លេង​។ ក្រោយ​ពី​ភ្លេង​ចប់ លោក Abe បាន​មាន​ប្រសាសន៍​ថា «​ជូនពរ​ថ្ងៃ​ខួបកំណើត​សម្តេច​តេ​ជោ​» ហើយ​សម្តេច​តេ​ជោ ក៏​បាន​ផ្លុំ​ពន្លត់​ភ្លើងទៀន ​ក្រោម​ស្នូរ​ទះដៃ​អបអរសាទរ​យ៉ាង​កងរំពង ប្រកបដោយ​បរិយាកាស​ស្និ​ទ្ធិ​​ស្នាល ​និង​រីករាយ​បំផុត​៕

2 3

សូម​បញ្ជាក់​ថា ស​ម្តេច​តេ​ជោ​បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា​​បំពេញ​ទស្សន​កិច្ច​ផ្លូវការ​នៅ​ប្រទេស​ជប៉ុន​ ចាប់ពី​ថ្ងៃ​ទី​០៦ ដល់​ថ្ងៃ​ទី០៩ ​ខែ​សីហា ​។ ​

Related Articles

Back to top button
Close
Close