លោក ម៉ម សូណង់ដូ សម្រេចចិត្តលាលែងពីប្រធានគណបក្ស
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០៥ សីហា ២០១៧) ៖ យោងតាមលិខិតមួយច្បាប់ដែលត្រូវបានផ្សព្វផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា លោក ម៉ម សូណង់ដូ បានសម្រេចចិត្តលាលែងពីប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ជាផ្លូវការ បន្ទាប់គណបក្សរបស់លោកមិនទទួលបានជោគជ័យក្នុងការបោះឆ្នោតឃុំសង្កាត់នាពេលកន្លងទៅ ហើយការលាលែងនោះក៏បង្ហាញនូវការគោរពកិច្ចសន្យារបស់លោកដែលធ្លាប់បានអះអាងថា ប្រសិនលោកដឹកនាំគណបក្សមិនទទួលបានជោគជ័យនោះ លោកនឹងលាលែងពីប្រធានគណបក្ស ៕