អាជ្ញាធរ​ ​មិន​អោយ​អ្នក​រត់​ម៉ូតូ​កង់​បី​ប្រើ​វិទ្យុ​ទាក់ទង

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (០៣ សីហា ២០១៧) ៖ នៅថ្ងៃទី០២ ខែ សីហា អាជ្ញាធរសាលារាជធានីភ្នំពេញ បានសម្រេចមិនអោយអ្នករត់ម៉ូតូកង់បី ឬ រ៉ឺម៉កសណ្តោង ប្រើប្រាស់វិទ្យុទាក់ទង ឬហៅថាអាយកូមបន្តទៀត នឹង ត្រូវគោរពច្បាប់ចរាចរណ៍ផ្លូវគោកដើម្បីបញ្ចៀសគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុណាមួយកើតឡើង។ ការ​ហាមឃាត់​នេះ​ធ្វើ​ឡើង​ក្រោយ​មើលឃើញពីភាពអនាធិបតេយ្យ នៃការប្រើប្រាស់វិទ្យុទាក់ទងរបស់ក្រុមអ្នករត់ម៉ូតូកង់បីនាពេលកន្លងមក។

ក្នុងកិច្ចប្រជុំជាមួយភាគីពាក់ពាក់ព័ន្ធ ស្តីពីការគោរពច្បាប់ចរាចរណ៍ផ្លូវគោករបស់ក្រុមម៉ូតូកង់បី ឯកឧត្ដម មាន ចាន់យ៉ាដា អភិបាលរងសាលារាជធានីភ្នំពេញ បានថ្លែងអោយដឹងថា ការប្រើប្រាស់វិទ្យុទាក់ទងរបស់អ្នករត់ម៉ូតូកង់បីនាពេលកន្លងមកធ្វើអោយមានការប៉ះពាល់យ៉ាងខ្លាំងដល់សន្តិសុខរបស់ប្រទេសជាតិ ជាពិសេសក៏មានការមិនពេញចិត្តពីសំណាក់អ្នកធ្វើដំណើរទៀតផង។

ឯកឧត្ដម បានស្នើដល់អង្គការ សមាគមអ្នករត់ម៉ូតូកង់បី ឬអ្នកប្រើប្រាស់ដោយគ្មានច្បាប់អនុញ្ញាតទាំងអស់ ត្រូវស្នើលេខ ឬហ្វ្រេកង់ឯកជនរបស់ខ្លួនទៅក្រសួងមហាផ្ទៃបើសិនជាចង់ប្រើប្រាស់វិទ្យុទាក់ទងក្នុងអាជីវកម្មរបស់ខ្លួន។ ឯកឧត្ដម បានបញ្ជាក់ទៀតថា បើនៅតែប្រើប្រាស់បន្តទៀត អាជ្ញាធរមានសមត្ថកិច្ចនឹងចាត់វិធានការតាមផ្លូវច្បាប់ ព្រោះការប្រើនេះ ខុសទៅនឹងច្បាប់របស់ប្រទេសកម្ពុជា៕

1

 

 

 

Related Articles

Back to top button
Close
Close