កូនប្រុសកាប់ឪពុកបង្កើតដាច់កស្លាប់ ដោយសារស្តីបន្ទោសរឿងផឹកស្រា
សារព័ត៌មាន Cambodia News/
សៀមរាប (០១ សីហា ២០១៧) ៖ កូនប្រុសបង្កើតរបស់ខ្លួន ខឹងរឿងឪពុកស្តីបន្ទោសរឿងផឹកស្រាស្រវឹងរករឿងគេឯង និងឲ្យលេបថ្នាំការពារជំងឺ តែត្រូវកូននោះខឹងកាប់ជាច្រើនកាំបិត បណ្តាលឲ្យស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុក្នុងផ្ទះរបស់ខ្លួន។
ជនសង្ស័យត្រូវបានប៉ុស្កិ៍នគរបាលរដ្ឋបាលសង្កាត់ស្វាយដង្គំ សហការជាមួយនគរបាលព្រហ្មទណ្ឌក្រុងសៀមរាប ខេត្តសៀមរាប ចាប់ខ្លួនបានកាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅក្រុមទី២៧ ភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។ បច្ចុប្បន្នជនសង្ស័យកំពុងធ្វើការសាកសួរនៅ អធិការនគរបាលក្រុងសៀមរាប ដើម្បីកសាងសុំណុំរឿងបញ្ជូនទៅតុលាការ។
អធិការនគរបាលក្រុងសៀមរាបទទួលបន្ទុកព្រហ្មទណ្ឌ បាននិយាថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនគឺមានឈ្មោះ ឈឿន សម្បត្តិ ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅក្រុមទី២៧ ភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។ ដោយឡែកជនរងគ្រោះជាឪពុកដែលត្រូវកូនបង្កើតកាប់សម្លាប់គឺមានឈ្មោះ ឈឿន ឈឿម ភេទប្រុស អាយុ៦៦ឆ្នាំ រស់នៅក្រុមទី២៧ ភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប៕